ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាពង្រឹងសមត្ថភាពការិយាល័យអប់រំស្រុក
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងមុខងារសាធារណៈឱ្យធ្វើយ៉ាងណាគិតគូរពង្រឹងនូវសមត្ថភាពរបស់ការិយាល័យអប់រំស្រុកទាំងអស់ដើម្បីជួយដល់មន្ទីរអប់រំជំរុញវិស័យអប់រំ។

សម្ដេចលើកឡើងក្នុងពិធីបិទសន្និបាតក្រសួងអប់រំ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមើលឃើញថាការិយាល័អប់រំស្រុកមួយចំនួននៅមានកម្រិត ហើយស្រុកខ្លះទៀតពុំមានទាំងការិយាល័យអប់រំផងនោះ។
សម្ដេចថា៖ «មន្ទីរមិនអាចទៅធ្វើការងារទាំងអស់បានទេ! មន្ទីរគ្នាតិចហើយធ្វើការងារផ្នែករដ្ឋបាលគាំទ្រ អ្នកដឹកនាំជួរមុខគឺការិយាល័យស្រុកហ្នឹងឯងជំនាញដែលត្រូវតាមដានការអនុវត្តន៍គោលនយោបាយ ។ [..] យើងត្រូវគិតគូរយ៉ាងហោចណាស់ត្រូវពង្រឹងនូវជំនាញអទិភាពទោះបីយើងមិនអាចពង្រឹងគ្រប់ការិយាល័យក៏ដោយប៉ុន្ដែសុខាភិបាល ហើយនិងអប់រំនេះគឺជាអាទិភាពក្រសួងមុខងារសាធារណៈត្រូវធ្វើការងារនេះបន្ត»។

សម្ដេចបានរម្លឹកពីការធ្វើវិមជ្ឈការ ដែលថាត្រូវធ្វើការផ្ដល់សិទ្ធិ និងការទទួលខុសត្រូវ ដែលត្រូវឱ្យមន្ទីរមានសមត្ថភាព និងថវិកាដើម្បីដឹកនាំការងាររបស់ខ្លួន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


