ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អ៊ុយក្រែន ឈប់ស្រមៃចូល ណាតូ ទៅ
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅប្រទេសអ៊ុយក្រែន ឲ្យឈប់ស្រមៃចូលជាសមាជិកអង្គការណាតូទៀតទៅ ព្រោះរឿងនេះមិនអាចទៅរួចនោះទេ។

លោកនិយាយថា សូមបំភ្លេចវាចោលទៅ ព្រោះរឿងនេះ ប្រហែលជាមូលហេតុធ្វើឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីតែងជំទាស់ចំពោះការពង្រាយទៅភាគខាងកើត របស់ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ ដោយចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន។
មុននេះ លោក ត្រាំ បានស្តីបន្ទោសរួចទៅហើយចំពោះរដ្ឋបាលអាមេរិកចាស់ ថាជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

ណាតូ នៅតែជាបំណងប្រាថ្នាធំរបស់អ៊ុយក្រែន ដល់ថ្នាក់ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកសុខចិត្តចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែន ឬអាចជាសមាជិករបស់អង្គការនេះបាន។
ឆ្លើយតបសំណួរអ្នកកាសែតកាលពីសប្តាហ៍មុន លោកហ្សេលេនស្គីនិយាយថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុនដូចគ្នា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញជំហរថា ទីក្រុងមូស្គូ សូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះវត្តមានកងទ័ពណាតូនៅក្នុងទឹកដី អ៊ុយក្រែន ខណៈអ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova ក៏ព្រមានដែរថា សមាជិកភាពរបស់អ៊ុយក្រែន ក្នុងអង្គការណាតូ នៅតែមិនអាចទទួលយកបាន ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។
តាមពិតទៅ អ៊ុយក្រែនប្រាថ្នាក្លាយជាសមាជិកណាតូពេញសិទ្ធិជាយូរមកហើយ ហើយថែមទាំងបានដាក់ពាក្យចូលជាផ្លូវការកាលពីឆ្នាំ២០២២ទៀតផង បន្ទាប់ពីអតីតតំបន់ចំនួន ៤ របស់ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី ប៉ុន្តែរឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយនឹងមានការឆ្លើយតបខ្លាំងក្លាពីទីក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ មាន៤ប្រទេសដែលជំទាស់សមាជិកភាពណាតូរបស់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


