ព័ត៌មានជាតិ
ប.ស.ស ប្រកាសសមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថល សម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) កាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រកាស សមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម នៅសាលប្រជុំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម។

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារនាឱកាសនោះ លោក ឃុន ចាន់ណារិទ្ធ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់សមាជិក សមាជិកា នៃក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម ត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវចូលរួមគ្រប់សកម្មភាពរបស់ក្រុមការងារ ស្របទៅតាមសេចក្តីសម្រេច និងធ្វើយ៉ាងណាឱ្យការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម អាចដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ លោកអគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារ ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកា មេត្តាស្វែងយល់ និងខិតខំអនុវត្តតាមសេចក្តីសម្រេច ដែលបានកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តិនានា ខណៈវិសាលភាពកាន់តែធំ នៃការអនុវត្តរបបសន្តិសុខសង្គម ដើម្បីបំពេញនិរន្តរ៍ភាពរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។

គួរបញ្ជាក់ឱ្យដឹងថា ក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម មានតួនាទីភារកិច្ចសំខាន់ៗដូចជា ៖ (១).រៀបចំផែនការយុទ្ធសាស្ត្រជំរុញឌីជីថលនីយកម្ម នៃប្រតិបត្តិការ និងរំហូរការងារទាំងអស់របស់ ប.ស.ស. (២).សម្របសម្រួលដាក់បញ្ចូលរំហូរការងារទាំងអស់ទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ ប.ស.ស. និងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ (៣).ពិនិត្យសម្រេច និងដាក់ឱ្យអនុវត្តនូវរាល់ប្រតិបត្តិការ ឬយន្តការ និងថ្នាលបច្ចេកវិទ្យាព័ត៌មាន ទៅក្នុងការអនុវត្តន៍រំហូរការងារឌីជីថល (៤).ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើប្រតិបត្តិការ ឬយន្តការ និងរំហូរការងារឌីជីថលដែលបានដាក់ឱ្យអនុវត្ត និងចាត់វិធានការកែសម្រួល សំដៅធ្វើទំនើបកម្មតាមការចាំបាច់ (៥).សិក្សាសម្រួលនីតិវិធី និង/ឬលក្ខខណ្ឌតម្រូវ នៃរំហូរការងារឌីជីថលនីមួយៗរបស់អង្គភាពចំណុះ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព (រហ័ស ងាយស្រួល និងចំណាយតិច) (៦).ធានាសង្គតិភាពរវាង លិខិតបទដ្ឋានគតិយុត្តិ និងការអនុវត្ត ឬប្រតិបត្តិការជាក់ស្ដែង និងរំហូរការងារឌីជីថល (៧).រៀបចំចងក្រងប្រតិបត្តិការ និងរំហូរការងារអេឡិចត្រូនិករបស់ ប.ស.ស.(៨).អនុវត្តភារកិច្ចផ្សេងៗ ទៀត តាមការប្រគល់របស់អគ្គនាយក ប.ស.ស៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន