ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យសម្រួលការថតកុនបង្ហាញពីការពិតនៅកម្ពុជាវាយបកទៅព័ត៌មានអាក្រក់
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងទេសចរណ៍ ពិភាក្សាជាមួយក្រសួងវប្បធម៌ និងផ្នែកពាក់ព័ន្ធក្នុងការជួយសម្រួលដល់ក្រុមហ៊ុនថតកុនទាំងក្នុងស្រុក និងបរទេស ឱ្យថតភាពយន្តបង្ហាញពីការពិតនៅកម្ពុជាទប់ទល់ទៅនឹងព័ត៌មាន និងភាពយន្តដែលបំផ្លាញឈ្មោះកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍រសៀលថ្ងៃទី២៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការផ្សព្វផ្សាយជាកិច្ចការសំខាន់ក្នុងការទាក់ទាញទេសចរណ៍មកកម្ពុជា។
សម្ដេចថា៖ «កន្លងទៅដោយសារមានរឿងមួយដែលផ្សព្វផ្សាយពីរឿងអនឡាញដែលធ្វើឱ្យប៉ះពាល់និងការយល់ច្រលំដល់កម្ពុជា យើងត្រូវថតឱ្យច្រើនដើម្បីផ្សព្វផ្សាយថាកម្ពុជាសុវត្ថិភាព ថតឱ្យច្រើនដើម្បីបង្ហាញនូវទឹកដីដ៏ល្អ និងប្រជាជនដ៏ល្អរបស់យើង»។
សម្ដេចថាបើមានក្រុមហ៊ុនថតភាពយន្តអន្តរជាតិមកហើយនោះគឺជាឱកាស ដូច្នេះសូមចាប់យកឱកាសនេះសម្រួលឱ្យពួកគេមានភាពងាយស្រួលក្នុងការបំពេញការងារនៅកម្ពុជា។

ក្នុងឆ្នាំ២០២៣ ខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា No More Bets បានបង្ហាញពីឱក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញដែលតាមសាច់រឿងត្រូវបានគេមើលឃើញថាធ្វើឱ្យប៉ះពាល់ដល់កម្ពុជានិងប្រទេសមួយចំនួនផ្សេងទៀតនៅអាស៊ាន។ ភាពយន្តនេះត្រូវបានក្រសួងវប្បធម៌ស្នើសុំទៅចិនកុំឱ្យមានការផ្សព្វផ្សាយផងដែរ ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុករឿងនេះជាការលាបព័ណ៌មកលើកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន