ជីវិតកម្សាន្ដ
សម្រស់ Joey Wong ប្រែប្លែក សង្ស័យថា ការកែសម្ផស្សធ្វើទុក្ខ
Joey Wong ជាតារាសម្រស់ដ៏ល្បីមួយរូបនៅអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ នាងបានទាក់ទាញមនុស្សជាច្រើន ជាមួយនឹងមុខមាត់ព្រមទាំងសមត្ថភាពសម្ដែងផ្ទាល់ខ្លួន។ ជិត២០ឆ្នាំក្រោយចូលនិវត្តន៍ពីវិស័យសិល្បៈ ជីវិតឯកជនរបស់នាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។
យ៉ាងណា កាលពីពេលថ្មីៗនេះ Joey Wong បានចែករំលែករូបថតចុងក្រោយនៅលើបណ្តាញសង្គម។ នាងត្រូវបានគេដឹងថា បើកមជ្ឈមណ្ឌលថែទាំសុខភាពនៅទីក្រុង Vancouver ប្រទេសកាណាដា។ នៅក្នុងរូបថតនោះ អ្នកលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការភ្ញាក់ផ្អើល នៅពេលដែលពួកគេមិនអាចស្គាល់សម្រស់លេខមួយរបស់ហុងកុង។ទម្រង់មុខដ៏ចម្លែក និងរឹងថ្កល់របស់តារាស្រី បានក្លាយជាប្រធានបទនៃភាពចម្រូងចម្រាស។

មុខរបស់ Joey Wong រឹងនិងខុសប្លែកពីមុនបន្តិច ដែលគេសង្ស័យថា ជាផលវិបាកនៃការវះកាត់កែសម្ផស្ស។ ទន្ទឹមនឹងនោះ ក៏មានមតិជាច្រើនថា រូបថតនេះថតពីចម្ងាយ ហើយមានសភាពព្រិលៗ ធ្វើមុខរបស់តារាស្រីវ័យ៥៨ឆ្នាំ ខូចទ្រង់ទ្រាយខ្លះៗដែរ។
Joey Wong កើតនៅឆ្នាំ ១៩៦៧ ហើយល្បីល្បាញដោយសារតួបុរាណជាច្រើនក្នុងខ្សែភាពយន្តជាច្រើននៅប្រទេសចិន-ហុងកុង។ នៅឆ្នាំ ២០០០ នាងបានប្រកាសចូលនិវត្តន៍ និងបានធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដា។ ក្រោយមក នៅឆ្នាំ២០០៤ តារាស្រីបានត្រឡប់ទៅហុងកុងវិញ ដើម្បីចូលរួមក្នុងរឿង Shanghai Story។
យ៉ាងណាមិញ នៅពេលនេះ នាងបានទទួលរងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមិត្តជិតស្និទ្ធរបស់នាង Leslie Cheung បានទទួលមរណភាពភ្លាមៗ។ នេះធ្វើឲ្យនាងលែងជាប់ពាក់ព័ន្ធនឹងវិស័យសិល្បៈហើយក៏សម្រេចចិត្តរស់នៅស្ងប់ស្ងាត់ពីក្រោយការចាប់អារម្មណ៍។
បច្ចុប្បន្នក្នុងវ័យ៥៨ ឆ្នាំ Joey Wong នៅតែជ្រើសរើសនៅលីវដដែល។ នាងបានលះបង់ខ្លួនក្នុងការសិក្សាព្រះពុទ្ធសាសនា ធ្វើនៅផ្ទះ និងរក្សាជីវិតឯកជន។ អ្នកគាំទ្រជាច្រើនចង់ទៅមណ្ឌលថែទាំសុខភាពដែលបង្កើតឡើងដោយ Joey Wong ដើម្បីជួបនាង ប៉ុន្តែដោយសារតែមានអតិថិជនច្រើនពេក នាងមិនអាចធ្វើការចាក់ម្ជុលវិទ្យាសាស្ត្រ និងបម្រើអតិថិជនម្នាក់ៗបានទេ។ មនុស្សមួយចំនួនដែលបានជួបនាង ក្នុងជីវិតពិតបានបញ្ចេញមតិថា នាងជាមនុស្ស introvert ប្រយ័ត្ននឹងពាក្យសម្ដី ហើយកម្រខឹងនឹងអ្នកជុំវិញខ្លួនណាស់៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


