កីឡា
FFC ត្រៀមសាងសង់ទីស្នាក់ការ និងកីឡដ្ឋានផ្ទាល់ខ្លួនតម្លៃ៤.៤លានដុល្លារ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គ្រោងនឹងកសាងទីស្នាក់ការ និងកីឡដ្ឋានផ្ទាល់ខ្លួនដោយចំណាយថវិកាប្រមាណ៤.៤លានដុល្លារអាមេរិកដើម្បីជំរុញឲ្យវិស័យកីឡាបាល់ទាត់កាន់តែរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ក្នុងសន្និបាតប្រចាំឆ្នាំ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ថា សហព័ន្ធបាល់ទាត់កម្ពុជាកំពុងត្រៀមចំសាងសងទីស្នាក់ការ និងកីឡដ្ឋានផ្ទាល់ខ្លួន ដែលគ្រោងចំណាយថវិកាសរុប៤.៤លានដុល្លារអាមេរិក។ កីឡដ្ឋានថ្មីនេះឈ្មោះថា គោកធ្លក ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ប្រមាណ១២០០០នាក់ ស្ថិតនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦។

បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានការិយាល័យស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាលបាល់ទាត់ជាតិបាទី ព្រមទាំងទីលានបាល់ទាត់សាលាតម្រង់ទិស២៤ខេត្ត-ក្រុង ប៉ុន្តែមិនទាន់មានកីឡដ្ឋាន ក៏ដូចជាទីស្នាក់ការផ្ទាល់ខ្លួនទេ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


