កីឡា
កីឡដ្ឋាន«គោកធ្លក» កសាងបានប្រមាណ ១៩ % ហើយ គ្រោងបញ្ចប់ឆ្នាំក្រោយ
កីឡដ្ឋាន និងជាទីស្នាក់ការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំពុងកសាងសម្រេចបានប្រមាណ ១៩ % ហើយ បន្ទាប់ពីបានចុះបឋមសិលាកសាងកាលពីខែ មីនា ឆ្នាំ ២០២៥។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ក្នុងមហាសន្និបាតកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal ថា ការកសាងកីឡដ្ឋាន គោកធ្លក និងទីស្នាក់ការផ្ទាល់ខ្លួនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចបានប្រមាណ ១៩% ហើយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៧។

កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះគ្រោងចំណាយអស់ប្រមាណ ៤.៤លានដុល្លារអាមេរិក។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាផ្ទាល់ប្រមាណ១២០០០នាក់ ដែលស្ថិតនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានការិយាល័យស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាលបាល់ទាត់ជាតិបាទី ព្រមទាំងទីលានបាល់ទាត់សាលាតម្រង់ទិស២៤ខេត្ត-ក្រុង ប៉ុន្តែមិនទាន់មានកីឡដ្ឋាន ក៏ដូចជាទីស្នាក់ការផ្ទាល់ខ្លួនទេ។

កីឡដ្ឋាន គោកធ្លក ជាកីឡដ្ឋានមួយទៀតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់រៀបចំការប្រកួតផ្លូវការរបស់ក្រុមបាល់ទាត់ជម្រើសជាតិ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា នៅពេលមានព្រឹត្តិការណ៍ប្រកួតអន្តរជាតិធំបំផុតនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ការប្រកួត ក៏ដូចជាព្រឹត្តិការណ៍ផ្លូវការធំៗដែរ ខណៈកីឡដ្ឋាន គោកធ្លក សម្រាប់ការប្រកួតផ្លូវការដែលមានទ្រង់ទ្រាយមធ្យម៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


