ព័ត៌មានជាតិ
ច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង សិក្សាកំណត់ទីតាំងសាងសង់ ប្រើប្រាស់ហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង កំពុងត្រូវបានសិក្សាដើម្បីកំណត់ទីតាំងសម្រាប់ដំណើរការសាងសង់ ក្រោមគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំមួយបានរៀបចំឡើងកាលពីម្សិលមិញនេះ ក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក៏មានការចូលរួមពីតំណាងមន្រ្តីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងអភិបាលនៃគណៈអភិបាលខេត្តទាំង ៤ ដែលពាក់ព័ន្ធមានខេត្តក្រចេះ រតនគិរី តាកែវ និងត្បូងឃ្មុំ ដើម្បីពិនិត្យរបាយការណ៍បឋម និងពិនិត្យពិភាក្សា កំណត់ទីតាំងនិងជំរុញការងារបន្តអនុវត្តរបស់គម្រោងសាងសង់អគារស្ថានីយច្រកទ្វារព្រំដែនឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ។
មន្រ្តីដែលបានចូលរួមក្នុងកិច្ចប្រជុំបានឲ្យដឹងថា ការអនុវត្តការងារនេះទាមទារឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ដើម្បីចុះសិក្សាស្រាវជ្រាវបន្ថែមអំពីស្ថានភាពទីតាំង ទំហំដីត្រូវការ និងការកាន់កាប់ ស្ថានភាពភូមិសាស្រ្ត ការពិនិត្យមើលលទ្ធភាព និងដីត្រៀមសម្រាប់ការសាងសង់ វិធានការត្រៀមបម្រុងទុកដីសម្រាប់ការចរចារ និងដោះស្រាយផលប៉ះពាល់ផ្សេងៗ។


បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង ដែលកំពុងត្រូវបានសិក្សាដើម្បីកំណត់ទីតាំងសម្រាប់ដំណើរការសាងសង់ ក្រោមគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មាននៅច្រកកទ្វារអន្តរជាតិត្រពាំងស្រែ ភ្នំដិន ត្រពាំងផ្លុង និងអូរយ៉ាដាវ ដែលស្ថិតនៅក្នុងខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


