កីឡា
ម្ចាស់ខ្សែក្រវាត់ K-1 ៥ខ្សែ Masaaki ប៉ះ Tawanchai ដណ្តើមខ្សែក្រវាត់ពិភពលោក
កីឡាករប្រដាល់ជប៉ុន Masaaki Noiri ត្រូវទទួលជើងខ្លាំងថៃ Tawanchai នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសជប៉ុនដើម្បីដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកដែលនៅទំនេររៀបចំដោយស្ថាប័ន ONE Championship។

ជើងខ្លាំង Masaaki ជាកីឡាករប្រដាល់ជប៉ុនដែលមានបទពិសោធច្រើនក្នុងអាជីពឃីកបុកស៊ីង នៅស្ថាប័នប្រដាល់ K-1។ កីឡាករបានចាប់អាជីពតាំងពីឆ្នាំ២០០៧ ដែលរហូតដល់ពេលនេះបានឡើងសង្វៀនចំនួន៦២ដង ក្នុងនោះឈ្នះ៥០ដង និងចាញ់១២ដង។
រូបគេជាកីឡាករប្រដាល់ជប៉ុនមួយរូបដែលទទួលបានជោគជ័យខ្លាំងក្នុងអាជីពដោយបានឆ្លងកាត់ស្ថាប័នប្រដាល់ធំៗជាច្រើនមានដូចជា សង្វៀន Glory, សង្វៀន Krush, សង្វៀន K-1 និងចុងក្រោយចូលសង្វៀនធំប្រចាំតំបន់អាស៊ី ONE។

ស្ថិតក្នុងវ័យ៣១ឆ្នាំ កីឡាករ Masaaki Noiri បានឈ្នះខ្សែក្រវាត់ការ៉ាតេថ្នាក់ជាតិជប៉ុន២ដង ឈ្នះជើងឯកថ្នាក់ជាតិជប៉ុនក្នុងដំណើរឆ្ពោះទៅកាន់ស្ថាប័ន Glory ម្តង ឈ្នះខ្សែក្រវាត់ឃីកបុកស៊ីង K-1 រហូតដល់៥ដង និងឈ្នះខ្សែក្រវាត់នៅសង្វៀន Krush ពីរដង។
កាលពីឆ្នាំ២០២១កន្លងទៅ Masaaki បានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ស្ថាប័នឃីកបុកស៊ីងពិភពលោក K-1។
ឥឡូវនេះ រូបគេបានបោះជំហានចូលសង្វៀន ONE Championship ជាថ្មីដោយត្រូវ តទល់ជាមួយជើងខ្លាំងលំដាប់លេខ១នៅប្រទេសថៃ Tawanchai ដើម្បីដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក នៅប្រទេសកំណើតរបស់ខ្លួន។ ការប្រកួត៣លើកកន្លងមកនៅសង្វៀន ONE រូបគេឈ្នះ១ និងចាញ់២។

Masaaki Noiri អាយុ៣១ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ប្រកួតចំនួន៦២ដង ឈ្នះ៥០ដង (ផ្តួលដៃគូឲ្យសន្លប់២៦ដង) និងចាញ់១២ដង (ចាញ់សន្លប់២ដង)។
សមិទ្ធផល
- ជើងឯកការ៉ាតេយុវជនថ្នាក់ជាតិជប៉ុន ឆ្នាំ២០០៧
- ជើងឯកការ៉ាតេ Shin Karate ជប៉ុន ឆ្នាំ២០០៩
- ជើងឯកឃីកបុកស៊ីងជប៉ុន ដំណើរឆ្ពោះទៅ Glory ឆ្នាំ២០១៣
- ចំណាត់ថ្នាក់លេខ២ Glory Slam ទម្ងន់៦៥គីឡូក្រាម ឆ្នាំ២០១៣
- ជើងឯក K-1 Koshien King ក្រោមអាយុ១៨ឆ្នាំ ឆ្នាំ២០០៩
- ជើងឯក K-1 World GP ជប៉ុន ទម្ងន់៦៥គីឡូក្រាម ឆ្នាំ២០១៦
- ជើងឯក K-1 World GP ទម្ងន់៦៥គីឡូក្រាម ឆ្នាំ២០១៧
- ជើងឯក K-1 World GP ទម្ងន់៦៧.៥គីឡូក្រាម ឆ្នាំ២០២១
- ជើងឯក K-1 World GP ទម្ងន់ ៦៧.៥គីឡូក្រាម ឆ្នាំ២០២១
- ជើងឯក Krush Under-22 ទម្ងន់៦៣គីឡូក្រាម ឆ្នាំ២០១១
- ជើងឯក Krush Welterweight ឆ្នាំ២០១៣
- ជើងឯក La Nuit des ទម្ងន់៦៦គីឡូក្រាម ឆ្នាំ២០១៦
- ជើងជើងមួយថៃ WBC ទម្ងន់៦៣.៥គីឡូក្រាម
- ជាកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំ២០២១ របស់ស្ថាប័ន K-1
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


