នយោបាយ
ប្រធានរដ្ឋសភាថា សន្ដិភាពនាំឱ្យស្ត្រីទទួលបានការគោរពនិងមានតួនាទីក្នុងសង្គម
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី ថាការរក្សាបាននូវសន្ដិភាពក្នុងប្រទេសបានផ្ដល់ជូនស្ត្រីកម្ពុជាបច្ចុប្បន្នទទួលបានឱ្យតម្លៃ មានសិទ្ធិសេរីភាព ការគោរព និងមានឋានៈក្នុងសង្គម។ សម្ដេចថ្លែងបែបនេះក្នុងជំនួបជាមួយប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២នេះ។

ក្នុងជំនួបនោះសម្ដចសភាធិការធិបតី ឃួន សុដារី បានរម្លឹកថាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តីនិងកុមារី ត្រូវបានអនុវត្តនៅកម្ពុជាតំាងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក ដោយសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង ដូច្នេះហើយទើបក្រោយពេលដែលប្រទេសមានសន្ដិភាពសិទ្ធិស្ត្រី និងការផ្ដល់ឋានៈតួនាទី ត្រូវបានបង្កើនឡើងជាបន្តបន្ទាប់។

សម្ដេចថា៖ «តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ»។
ប្រធានរដ្ឋសភាក៏បានបង្ហាញនូវការពេញចិត្តចំពោះរដ្ឋាភិបាលនីតិកាលទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរដែលមានឆន្ទៈក្នុងការដឹកនាំកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

របាយការណ៍ក្រសួងមុខងារសាធារណៈឆ្នាំ២០២៤កម្ពុជាមានមន្ត្រីរាជការសរុបជាង២២ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៩ម៉ឺននាក់ដែលស្មើនឹង៤២ភាគរយ ដោយស្ត្រីជាង១ម៉ឺននាក់ត្រូវបានបម្រើការងារក្នុងតួនាទីសម្រេចចិត្តនៅថ្នាក់ជាតិ និងក្រោមជាតិ។
គួរឱ្យដឹងដែរថា កម្ពុជាបានបិទបញ្ចប់សង្គ្រាមហែកហួរគ្នាជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ជានិច្ចជាកាលរដ្ឋាភិបាលតែងតែប្រកាសការពារនូវសន្តិភាពដែលរកបានដោយលំបាកនេះឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន