ព័ត៌មានជាតិ
ពិធីបញ្ចុះបឋមសីលាសាងសង់បុស្បុកតម្កល់បដិមាស្នងព្រះនាង ឥន្ទ្រទេវី នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប មានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់បុស្បុកតម្កល់បដិមាស្នងព្រះនាង ឥន្ទ្រទេវី ដែលចំណាយថវិកាផ្ទាល់របស់លោកជំទាវបណ្ឌិត អាយសុី សុគន្ធារី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដោយពិធីនេះមានការចូលរួមពីលោកជំទាវ ឆឹង សុីមន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក លី សាវី អភិបាលរងខេត្តសៀមរាប រួមនឹងវត្តមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការជាច្រើនរូប។

លោកជំទាវបណ្ឌិត អាយសុី សុគន្ធារី បានឱ្យដឹងថា ការសាងសង់បុស្បុកតម្កល់បដិមាស្នង ព្រះនាងឥន្ទ្រទេវី នេះឡើង គឺតបតាមការស្នើសុំរបស់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ពិសេសដើម្បីបង្ហាញពីវីរនារីខ្មែរដ៏ឆ្នើម នាសម័យអង្គរដល់កូនខ្មែរជំនាន់ក្រោយៗចងចាំ និងទុកជាគំរូវីរភាព សម្រាប់ស្នាមព្រះហស្ដរបស់ព្រះនាង។ ព្រះនាងឥន្ទ្រទេវី ជាវីរក្សត្រីខ្មែរមួយព្រះអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះនាងថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ ឈ្លាសវៃ ក្នុងការសិក្សា និងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះ ជាងនេះទៅទៀត ព្រះនាងគឺជាក្សត្រីខ្មែរដ៏ពូកែលើសលប់ ឥតមាននរណាប្រៀបផ្ទឹមបាននៅសម័យអង្គរ ក្នុងផ្នែកភាសាសំស្ក្រឹត បរមត្ថវិជ្ជា និងផ្នែកជាច្រើនទៀត។

លោកជំទាវបន្តថា ពិតណាស់បច្ចុប្បន្នក្មេងៗជំនាន់ក្រោយ ហាក់បំភ្លេចនូវវីរភាពរបស់ព្រះនាង ដូច្នេះលោកជំទាវគិតថាយើងគួរតែរំលឹកនូវស្នាមព្រះហស្ដរបស់ព្រះនាងឡើងវិញ ទើបលោកជំទាវផ្ដួចផ្ដើមសាងសង់នូវបុស្បុកតម្កល់បដិមាស្នង ព្រះនាងឥន្ទ្រទេវី នាពេលនេះឡើង។ ជាពិសេសខេត្តសៀមរាប ជាខេត្តដែលសម្បូរទៅដោយប្រពៃណី ទំនៀមទំលាប់ ដូច្នេះការកសាងនូវរូបសំណាក់របស់បុព្វបុរសខ្មែរ ទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់ វាពិតជារឿងសំខាន់ណាស់។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងជំរុញដល់ក្មេងៗជំនាន់ក្រោយឱ្យបានយកពីវប្បធម៌ ប្រពៃណីរបស់ខ្មែរយើង ពិសេសអក្សរសាស្ត្រខ្មែរកូនខ្មែរត្រូវតែចេះទាំងអស់គ្នា កុំយកភាសាគេមកលុបបំបាត់ភាសាជាតិយើង។

លោកជំទាវ ឆឹង សុីមន រដ្ឋលេខាធិការក្រសួងវប្បធម៌ បានថ្លែងអំណរគុណ ចំពោះលោកជំទាវបណ្ឌិត អាយសុី សុគន្ធារី ដែលបានផ្ដួចផ្ដើមសាងសង់នូវបុស្បុកតម្កល់បដិមាស្នងព្រះនាង ឥន្ទ្រទេវី នេះឡើង ដើម្បីជាប្រយោជន៍ និងជាស្នាដៃមួយទុកសម្រាប់ក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រ ហើយក៏ដើម្បីជាទីសក្ការបន្ថែមនៅក្នុងខេត្តសៀមរាប។ នេះក៏ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលបានមកពីការបរិច្ចាគរបស់សប្បុរសជន និងបានរួមចំណែកជាមួយក្រសួងវប្បធម៌ និងរដ្ឋបាលខេត្តសៀមរាប ព្រោះខេត្តប្រវត្តិសាស្ត្រមួយនេះ ពិតជាមានតម្រូវការច្រើនក្នុងការអភិវឌ្ឍ។

លោកជំទាវរដ្ឋលេខាធិកា ក៏បានសំណូមពរដល់ពលរដ្ឋខ្មែរ ជាពិសេសប្អូនៗក្មេងៗជំនាន់ក្រោយដែលនិយមប្រើប្រាស់អក្សរអង់គ្លេសសំនៀងខ្មែរ ងាកមកប្រើប្រាស់អក្សរសាស្រ្ដជាតិ ក៏ដូចជារួមគ្នាថែរក្សាសម្បត្តិវប្បធម៌របស់ជាតិខ្មែរឱ្យបានគង់វង្ស ព្រោះបើអ្នកទាំងអស់គ្នាមិនយកចិត្តទុកដាក់ និងចូលរួមលើកស្ទួយនូវវប្បធម៌ខ្លួនឯងទេ អក្សរសាស្រ្តមិនយូរមិនឆាប់ទេវានឹងបាត់បង់គ្រប់យ៉ាង៕
អត្ថបទ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


