Connect with us

សន្តិសុខសង្គម

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

បានផុស

នៅ

យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានដើមឈើបាក់ស្ទាក់ពីមុខផ្លូវដែលពួកគេកំពុងជិះម៉ូតូឆ្លងកាត់។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២៥ វេលាម៉ោង៨និង១០នាទី​ព្រឹក នៅចំណុចមុខសាលាឃុំឈេីទាល ​ក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលនៅក្បែរចំណុចកើតហេតុបានបញ្ជាក់ថា នៅព្រឹកនោះដែរ គឺមានភ្លៀងធ្លាក់តាំងពីងងឹតរហូតទល់ភ្លឺ ថែមទាំងមានខ្យល់កន្ត្រាក់បោកបក់មកម្ដងៗទៀតផង ដែលនៅពេលនោះមនុស្សម្នាកំពុងធ្វើដំណើរទៅមកជាធម្មតាក៏ស្រាប់តែមានដេីមក្ងោកមួយដើមបានរលំកាត់ផ្លូវស្របពេលដែលម៉ូតូ​ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់តាមផ្លូវបណ្តាលអោយរងរបួសមនុស្សចំនួន៣នាក់។ ដែលភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនចូលមណ្ឌលសុខភាព ឃុំឈើទាល។ ជនរងគ្រោះមានឈ្មោះ​ លី​ ចន្រ្តា​  ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ ឈ្មោះ​ ផាន់ណា​ ទិត្យា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ ឈ្មោះ​ វុធ​ ធីនី​ ភេទ​ប្រុស​អាយុ​២០ឆ្នាំ​ អ្អ្នកទាំង៣នាក់រស់នៅភូមិកន្ទឺ១​ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនេះជាគ្រោះថ្នាក់ដោយចៃដន្យជាទីបំផុត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម