Connect with us

សេដ្ឋកិច្ច

លោកស្រី ជា សិរី៖ កិច្ចការសំខាន់ គឺអប់រំជនជាតិដើម​ភាគតិចពីហានិភ័យកម្ចីក្រៅផ្លូវការ និងការដាក់​ដីសហ​គមន៍ជាវត្ថុបញ្ចាំ

បានផុស

នៅ

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថា កិច្ចការសំខាន់ដែលត្រូវបន្តធ្វើគឺការអប់រំ បងប្អូនជនជាតិដើមភាគតិចអំពីហានិភ័យកម្ចីក្រៅផ្លូវការ និងការដា់ក់ដីសហគមន៍ជាវត្ថុបញ្ចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា សិរី បានលើកឡើងក្នុងពេលជួបជាមួយ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ដើម្បីសុំការសហការគាំទ្រសាខាក្នុងការចាត់វិធានការលើកម្ចីក្រៅផ្លូវការ និងខុសច្បាប់។

លោកស្រី ជា សិរី ចាប់អារម្មណ៍ខ្លាំងលើកសក្តានុពលរបស់ខេត្តរតនៈគីរី ក្នុងវិស័យកសិកម្ម និងទេសចរណ៍ធ្មមជាតិ។ ធនាគារជាតិនៃកម្ពុជានឹងសហការជាមួយវិស័យហិរញ្ញវត្ថុដើម្បីកំណត់មុខសញ្ញាវិស័យអាទិភាពរបស់ខេត្ត ដើម្បីរៀបចំផលិតផលនិងសេវាហិរញ្ញវត្ថុចំគោលដៅចាំបាច់។

ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានហាមឃាត់ការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា និងការទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។

ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នា​ជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹង វិស័យធនាគារ និងហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម