ព័ត៌មានអន្ដរជាតិ
Update: កម្លាំងប៉ាគីស្ថានសម្លាប់ក្រុមសកម្មប្រយុទ្ធ១៦នាក់ក្នុងប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង
កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់១៦នាក់ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង បន្ទាប់ពីការវាយប្រហារលើរថភ្លើងនៅក្នុងខេត្ត Balochistan ភាគនិរតីរបស់ប្រទេសកាលពីថ្ងៃអង្គារ។ យោងភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១២ខែមីនានេះ។
តាមសេចក្តីរាយការណ៍ មានការបាញ់ប្រហារគ្នាយ៉ាងសាហាវរវាងកងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងដែលជាអ្នកដំណើរនៅក្នុងរថភ្លើង។ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានរំដោះចំណាប់ខ្មាំងចំនួន ១០៤នាក់ ចេញពីក្រុមភេរវករដោយជោគជ័យ ក្នុងនោះមានបុរស ៥៨នាក់ ស្រី៣១នាក់ និងកុមារ១៥នាក់។ យ៉ាងហោចណាស់អ្នកដំណើរ១៧នាក់រងរបួស ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីធានាឱ្យមានការដោះលែងអ្នកដំណើរដែលនៅសេសសល់ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា កងទ័ពរំដោះ Baloch (BLA) ដែលត្រូវបានចាត់ទុកជាភេរវរករបានវាយប្រហារលើរថភ្លើង Jaffar Express នៅពេលវាធ្វើដំណើរពី Quetta ទៅ Peshawar ដែលមានអ្នកដំណើរពី ៤០០-៤៥០ នាក់ស្ថិតនៅលើរថភ្លើង។
ក្រុមសកម្មប្រយុទ្ធបានធ្វើការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីទាមទារបំបែកខ្លួននិងឯករាជ្យ និងបានបើកការវាយប្រហារយ៉ាងសាហាវជាច្រើនលើក ដែលជារឿយៗសំដៅទៅលើប៉ុស្តិ៍ប៉ូលិស ខ្សែរថភ្លើង និងផ្លូវហាយវេ។ អាជ្ញាធរប៉ាគីស្ថាន ក៏ដូចជាប្រទេសលោកខាងលិចមួយចំនួន រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចាត់ទុក BLA ជាអង្គការភេរវកម្ម៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


