ព័ត៌មានអន្ដរជាតិ
មនុស្សចាស់ជិតម្នាក់ក្នុងចំណោម១០នាក់នៅកូរ៉េខាងត្បូងកើតជំងឺវង្វេងភ្លេចភ្លាំង
មនុស្សចាស់ជិតម្នាក់ក្នុងចំណោមមនុស្សចាស់១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងទទួលរងនូវជំងឺភ្លេចភ្លាំង(Alzheimer disease) ដែលធ្វើឲ្យចំនួនអ្នកជំងឺភ្លេចភ្លាំងនឹងកើនលើសពី១លាននាក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី១២ខែមីនានេះ។

ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា មនុស្សចាស់ជិតម្នាក់ក្នុងចំណោមចាស់១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងទទួលរងពីជំងឺភ្លេចភ្លាំង ដែលជាប្រភេទនៃជំងឺសរសៃប្រសាទដែលជាធម្មតាចាប់ផ្តើមបន្តិចម្តងៗ និងកាន់តែអាក្រក់ទៅៗ។ វាជាមូលហេតុពី ៦០-៧០% បណ្ដាលឲ្យកើតជំងឺវង្វេងភ្លេច។ ជំងឺនេះមានរោគសញ្ញាដំបូងទូទៅបំផុតគឺការលំបាកក្នុងការចងចាំព្រឹត្តិការណ៍ថ្មីៗ។
នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួនអ្នកកើតជំងឺវង្វេងបានឡើងដល់៩៧ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៥ ស្មើនឹង ៩.១៧ ភាគរយនៃអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រសួងសុខាភិបាល និងសុខុមាលភាពសង្គម។ តួលេខនេះត្រូវបានគេរំពឹងថានឹងលើសពី ១ លាននាក់នៅឆ្នាំក្រោយ និង២លាននាក់នៅឆ្នាំ ២០៤៤។
ក្រសួង បាននិយាយថា សមាមាត្រនៃករណីជំងឺវង្វេងក្នុងចំណោមមនុស្សវ័យចំណាស់បានថយចុះដោយសារតែការទទួលបានការអប់រំផ្នែកសុខភាពល្អជាងមុន ប៉ុន្តែសមាមាត្រនៃករណីជំងឺវង្វេងក្នុងចំណោមមនុស្សចាស់ត្រូវបានគេរំពឹងថានឹងកើនឡើងនៅកម្រិត ១០ ភាគរយរហូតដល់ឆ្នាំ ២០៤៥និងកើនឡើងដល់ប្រហែល ១២% ទៅ១៣% នៅឆ្នាំ ២០៥៩។
ទោះយ៉ាងណា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ថាខ្លួននឹងបង្កើតវិធានការគាំទ្រសម្រាប់អ្នកជំងឺវង្វេង ដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ និងការថែទាំគ្រួសាររបស់ពួកគេ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


