ព័ត៌មានជាតិ
យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»
ខណៈក្រុមប្រឆាំង ដឹកនាំដោយបុគ្គល សម រង្ស៊ី ខំប្រកូកប្រកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថា កុំសង្ឃឹម។ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ បានផ្តាំទៅមេជ្រុលនិយម សម រង្ស៊ី និងបក្ខពួក កុំឱ្យសង្ឃឹមឱ្យសោះចំពោះយុទ្ធសាស្ត្រផ្ការីករបស់ខ្លួន គឺទៅមិនរួចឡើយ។

លើកឡើងក្នុងឱកាសអញ្ជើញក្នុងពិធីជប់លៀងអាហារសាមគ្គីរបស់សមាគមឧកញ៉ាកម្ពុជា នាយប់ថ្ងៃទី១៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់អ្នកទាំងនោះកុំឱ្យពឹងលើអាមេរិក ដើម្បីដាក់គំនាបលើកម្ពុជា ព្រោះកម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ខណៈបុគ្គល សម រង្ស៊ី ក៏ធ្លាប់រិះគន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងនោះ។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះថា៖ «កុំសង្ឃឹមលើផ្ការីក អ្នកឯងកុំសង្ឃឹម ថ្ងៃណាក៏ផ្ដួលថ្ងៃណាក៏ផ្ដួល ខ្ញុំឆ្ងល់ថា អ្នកឯងចេះតែទៅអាមេរិកទៅរួច អ្នកឯងតិទៀន ដូណាល់ ត្រាំ ជាចំហរ ឥឡូវអ្នកឯងកំពុងតែទៅពឹងប្រទេសអាមេរិក ដើម្បីឱ្យកៀបសង្កត់លើកម្ពុជា»។

សម្តេចតេជោ បានបន្តក្នុងន័យដើមថា៖ «កម្ពុជាកំពុងធ្វើជាអ្នកសម្រាប់សម្រួលរវាងអាស៊ាននិងអាមេរិក អ្នកត្រូវយល់អំពីបញ្ហានេះ តើអ្នកល្ងង់ពិត ឬក៏ធ្វើជាល្ងង់ ប៉ុន្តែរឿងបែបនេះពិតច្បាស់ជាល្ងង់ហើយ អីចឹងបើកម្ពុជា និងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលអាស៊ាន និងអាមេរិក បើដាក់ស្អីមកកម្ពុជាមិនព្រមៗ តើអ្នកឯងធ្វើយ៉ាងម៉េច កម្ពុជាក៏មានសិទ្ធិដែរតើ ម្ខាងគឺជាសមាជិកអាស៊ាន ម្ខាងទៀតជាអ្នកសម្របសម្រួល ដូច្នេះក្នុងអាណត្តិរបស់ ដូណាល់ ត្រាំ គឺជាអាណត្តិដែលត្រូវមានការសម្របសម្រួលបន្តពី ចូ បៃឌិន ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


