កីឡា
ស្វាយរៀងខាប់ សប្តាហ៍ទី៣ ស៊ុតគ្នា៤០គ្រាប់ ចុងសប្តាហ៍កន្លងទៅ
ការប្រកួត៦គូ បានកើតមានគ្រាប់បាល់ចំនួន៤០គ្រាប់ សម្រាប់ការប្រកួតសប្តាហ៍ទី៣ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៧ កាលពីចុងសប្តាហ៍កន្លងទៅ។

នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ក្រុម CRS Sports, មេសរថូក អេហ្វស៊ី និង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសុទ្ធតែរកបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីទទួលបានជ័យជម្នះលើដៃគូរៀងៗខ្លួន។ ចំណែកនៅថ្ងៃអាទិត្យ ទី១៦ ខែមីនា ៣ក្រុមសុទ្ធតែរក្សាសំណាញ់ទីរបស់ខ្លួនបានយ៉ាងស្អាតដោយមិនអនុញ្ញាតឲ្យដៃគូសុទ្ធចូលឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រុមកាំភ្លើងលេងចាស់ដៃមែនទែនដោយលត់ក្រុម ក្របីព្រៃកោះក្បាន ដោយលទ្ធផល ១៣ទល់នឹងសូន្យ។

លទ្ធផលសប្តាហ៍ទី៣
- CRS SPORT ៧-១ យុវជនខ្មែរខេមរា
- មេសរថូក អេហ្វស៊ី ៤-១ ហនុមានពោធិ៍ថ្មី
- ភូមិហ៊ីង ០-៧ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
- សាលាចំរើនសូនីតា ០-៤ សាំម៉ូរ៉ៃភូមិកឹង
- សសយក ឃុំត្នោត ៣-០ ភូមិយើង អេហ្វស៊ី
- ក្របីព្រៃកោះក្បាន ០-១៣ កាំភ្លើងធំ

លទ្ធផលសប្តាហ៍ទី២
- សាកលស្វាយរៀង ៦-១ ពពែត អេហ្វស៊ី
- សាមគ្គីកីឡា ០-៥ ស្វាយទាប អេហ្វស៊ី
- លីងគួត អេហ្វស៊ី ២-១ បក្សីស្វាយរៀង

លទ្ធផលសប្តាហ៍ទី១
- កាំភ្លើងធំ ១៤-០ ភូមិហ៊ីង
- Team យើង ២-១ ភូមិកណ្តាលខាងលិច
- គោព្រៃភូមិស្វាយធំ ០-៥ ព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំ
- ស្នងការខេត្តស្វាយរៀង ១៨-២ ក្របីព្រៃកោះក្បាន
- ឆ្មាបុងបុង ០-៤ សសយក ស្រុកកំពង់រោទិ៍
- យុវជនចុងព្រែក ១-១ សសយក ស្រុករមាសហែក

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


