ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករអន្តរជាតិ បន្តធ្លាក់ចុះខ្លាំង ជាមួយការថមថយតម្រូវការសកល
និន្នាការសកល តម្លៃនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ឆ្នាំ នាសប្តាហ៍នេះ ដោយសារតែកម្សោយនៃតម្រូវការសកល និងកំណើននៃការផ្គត់ផ្គង់ ខណៈតម្លៃនាំចេញអង្កររបស់ឥណ្ឌារក្សាស្ថិរភាពក្បែរកម្រិតទាបបំផុតក្នុងរយៈពេល ២១ ខែ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

តម្លៃអង្ករបាក់ ៥ ភាគរយ របស់ថៃ បានធ្លាក់ចុះមកនៅត្រឹម ៤០៥ ដុល្លារ/តោន ដែលជាតម្លៃទាបបំផុតចាប់តាំងពីចុងខែតុលា ឆ្នាំ ២០២២។ តម្លៃអង្ករដដែល ត្រូវបានជួញដូរចន្លោះពី ៤០៥-៤០៨ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។
មិនត្រឹមតែប៉ុណ្ណោះទេ អាជីវករនៅទីក្រុងបាងកកបាននិយាយថា តម្រូវការអង្ករបានស្ងប់ស្ងាត់ខ្លាំង ហើយវាប្រហែលជានឹងបន្តស្ថិតនៅក្នុងស្ថានភាពបែបនេះរយៈពេល ២-៣ ខែខាងមុខទៀត។
បាងកកប៉ុស្តិ៍ បានស្រង់សម្ដីអាជីវករម្នាក់ដែលនិយាយថា៖ «វាគួរឱ្យបារម្ភខ្លាំងណាស់ ព្រោះតម្លៃអង្កររបស់ឥណ្ឌា និងវៀតណាម ក៏មានកម្រិតទាបខ្លាំងដែរ។ អតិថិជនធម្មតា កំពុងទិញតាមតម្រូវការ។ វាមានការផ្គត់ផ្គង់លើសទីផ្សារ»។

ប្រហាក់ប្រហែលនឹងអង្ករថៃដែរ អង្ករបាក់ ៥ ភាគរយ របស់ឥណ្ឌា ត្រូវបានជួញដូរ ៤០៣-៤១០ ដុល្លារ/តោន នៅសប្ដាហ៍នេះ ដោយមិនប្រែប្រួលពីសប្ដាហ៍មុនទេ ខណៈអាជីវករឥណ្ឌាលើកឡើងពីការផ្គត់ផ្គង់ច្រើនពីប៉ាគីស្ថាន និងវៀតណាម។
បើតាមសមាគមស្បៀងអាហារវៀតណាម អង្ករបាក់ ៥ ភាគរយ របស់វៀតណាម ត្រូវបានលក់ក្នុងតម្លៃ ៣៩៤ ដុល្លារ/តោន កាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹងសប្តាហ៍មុន ដែលមានតម្លៃ ៣៩២ ដុល្លារ/តោន ដោយអាជីវករវៀតណាមត្អូញត្អែរកម្សោយតម្រូវការអង្ករ។ អង្ករវៀតណាម ត្រូវបានជួញដូរជាមធ្យមក្នុងតម្លៃលើស ៦០០ ដុល្លារ/តោន កាលពីឆ្នាំមុន។
ជុំវិញបញ្ហានេះ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបានដឹកនាំទីភ្នាក់ងារពាក់ព័ន្ធឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយអង្ករនៅហ្វីលីពីន និងចិន ខណៈកំពុងស្វែងរកទីផ្សារថ្មីៗយ៉ាងសកម្ម ដើម្បីដោះស្រាយកង្វល់របស់កសិករ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


