ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិកមួយចំនួនចាប់ផ្ដើមពហិការផលិតផលក្រុមហ៊ុនដែលដកកម្មវិធី DEI
ការប្រឆាំងតវ៉ារបស់ក្រុមអភិរក្សនិយមនៅសហរដ្ឋអាមេរិក រួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានឈានទៅដល់ការលុបចោលកម្មវិធីពិពិធភាព សមធម៌ និងបរិយាបន្ន (DEI: Diversity, Equity, Inclusion) ដែលសំដៅលើក្របខ័ណ្ឌស្ថាប័នការងារដែលលើកកម្ពស់មនុស្សគ្រប់គ្នា ជាពិសេសក្រុមមនុស្សដែលរងការរើសអើងដោយសារតែអត្តសញ្ញាណ ឬពិការភាពរបស់ពួកគេជាដើម។

ក្រុមហ៊ុនអាមេរិកនានា រួមទាំងក្រុមហ៊ុន Target, Walmart, McDonald’s និង Amazon បានប្រកាសផែនការកាត់បន្ថយ ឬលុបចោលកម្មវិធី DEI នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ការណ៍បានផ្តល់ជាសញ្ញាដល់ពលរដ្ឋអាមេរិកមួយចំនួន រួមទាំងជនជាតិស្បែកខ្មៅ ឱ្យគិតគូរឡើងវិញអំពីផលិតផលដែលពួកគេគួរចំណាយប្រាក់ដើម្បីប្រើប្រាស់។
បណ្ដាញទូរទស្សន៍អាមេរិក NBC News បានធ្វើបទសម្ភាសន៍ជាមួយជនជាតិស្បែកខ្មៅប្រហែល ២០ នាក់ នៅទូទាំងប្រទេស ដោយនិយាយអំពីមូលហេតុដែលពួកគេធ្វើពហិការលើក្រុមហ៊ុនមួយចំនួន និងផលប៉ះពាល់ពីការលុបចោលនៃ DEI លើទម្លាប់នៃការចំណាយរបស់ពួកគេ។
ជុំវិញបញ្ហានេះ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Ohio State លោក Trevon Logan បាននិយាយថា បញ្ហា DEI មិនមែនតែជាកត្តាដែលបង្កពហិការតែមួយមុខនោះទេ វាក៏ជំរុញផងដែរដោយការបោះបង់ចោលនូវការសន្យាផ្សេងៗរបស់ក្រុមហ៊ុនអាមេរិក ដែលបានធ្វើឡើងក្រោយបាតកម្មដ៏ធំពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិស្បែកខ្មៅលោក George Floyd ក្នុងឆ្នាំ ២០២០ ផងដែរ។
លោក Logan និយាយថា៖ «ក្រុមហ៊ុនជាច្រើនដែលត្រូវបានគេកំណត់គោលដៅ មិនត្រឹមតែពឹងផ្អែកខ្លាំងលើអតិថិជនជនជាតិស្បែកខ្មៅប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាក្រុមហ៊ុនដែលជួលបុគ្គលិកជាជនជាតិស្បែកខ្មៅមួយចំនួនធំផងដែរ។រ»។

យោងតាមការប៉ាន់ប្រមាណមួយចំនួន ជនជាតិអាមេរិកស្បែកខ្មៅ មានអំណាចនៃការទិញប្រចាំឆ្នាំចំនួន ១,៣ ទ្រីលានដុល្លារ។ សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Duke លោក Vicki Bogan បាននិយាយថា អំណាចទិញសរុបរបស់អ្នកប្រើប្រាស់អាមេរិក គឺច្រើនជាង ១៧ ទ្រីលានដុល្លារ។
ទាំងលោក Logan និងលោក Bogan បាននិយាយថា ដើម្បីឱ្យការធ្វើពហិការមានផលប៉ះពាល់ធ្ងន់ធ្ងរ វាត្រូវតែមានជាប់ជាប្រចាំ និងលើសពីអ្នកប្រើប្រាស់ជាជនជាតិស្បែកខ្មៅ។
Bogan បាននិយាយថា ប្រសិនបើមានការចូលរួមពីក្រុមប្រជាជនផ្សេងៗទៀត នោះវានឹងធ្វើឱ្យសម្ពាធគ្រប់គ្រាន់ឱ្យក្រុមហ៊ុនអាមេរិកផ្លាស់ឥរិយាបថ។ លោក Logan បានកត់សម្គាល់ថា មិនមែនតែជនជាតិស្បែកខ្មៅប៉ុណ្ណោះទេដែលធ្វើពហិការ ប៉ុន្តែវាភាគច្រើនចាប់ផ្ដើមពីពួគគេ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


