Connect with us

វប្បធម៌ ជំនឿ

តើល្បែងប្រជល់មាន់ និងល្បែងគ្របមាន់ មានលក្ខណៈខុសគ្នាដូចម្តេច?

បានផុស

នៅ

ល្បែងប្រជល់មាន់ និងល្បែងគ្របមាន់ ត្រូវបានចាត់ទុកជាល្បែងប្រជាប្រិយខ្មែរ ដែលគេតែងនិយមលេងកម្សាន្តនៅពេលទំនេរ ពេលមានបុណ្យទាន ជាប់ជាប្រពៃណីតាំងពីព្រេងនាយមក។ របៀបនៃការលេងល្បែងទាំង ២ប្រភេទនេះមានលក្ខណៈខុសៗគ្នា​​ និងមានអត្ថន័យផ្សេងៗពីគ្នា។

យោងតាមសៀវភៅល្បែងប្រជាប្រិយខ្មែរ បានបញ្ជាក់ថា ល្បែងប្រជល់មាន់ ជាល្បែងម្យ៉ាងរបស់ពួកកុមារាកុមារី ជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋ គេតែងលេងកំសាន្តក្នុងវេលាយប់។ សមាសភាពនៃអ្នកលេងល្បែងនេះ មានគ្នា ៤នាក់ គឺប្រុសម្នាក់ធ្វើមាន់ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ហើយប្រុសម្នាក់ និងស្រីម្នាក់ធ្វើជាអ្នកចាំឱ្យទឹកមាន់។ ពេលលេង ប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ ចូលទៅឱនក្រាបទន្ទឹមគ្នា មួយបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្បូង។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឱ្យទឹក ចូលទៅឈរក្បែរមាន់ឈ្មោលមាន់ញីរបស់ខ្លួន ចាំឱ្យទឹកមាន់ខ្លួន។ សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ពេលរៀបឱ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើងថា “យើងបានគ្នាហើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីម្ចាស់មាន់ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយដើរឱនចូលទៅឈរជិតគ្នា មានអាការៈដូចអួតជល់គ្នា តែមិនឱ្យប៉ះទង្គិចស្មា ឬប៉ះដៃទេ គ្រាន់តែលើកដាក់ដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ម្ចាស់មាន់ប៉ុណ្ណោះ។ ពេលនោះ ម្ចាស់មានគេច្រៀងឡើងថា ” មាន់នាង នីវ៉ីយ មួយជល់នឹងមាន់នាងនល់ លោកឱ្យប្រជល់វ៉ីយ ១ មាន់យើងឈ្នះ”  កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្តាលវង់ ហើយលោតចេញមកវិញ ចេញមកហើយចូលទៅវិញទៀត ដោយធ្វើអាការៈទទះស្លាបម្តងទៀត ម្ចាស់មាន់ក៏ស្រែកច្រៀងដូចមុន មាន់ខាងណាមានអាការៈក្លៀវក្លាស្វាហាប់ក្លាហានខ្លាំងពូកែជាងគេក្នុងវេលាជល់ គេទុកជាឈ្នះ

កាលបើមាន់ ១គូមុន ដឹងឈ្នះចាញ់ ហើយ ម្ចាស់មាន់គេឱ្យមាន់ផឹកទឹក គឺឱ្យផឹកទឹកត្នោត ឬ ឱ្យស៊ីបបរ ជាដើម កម្សាន្តសប្បាយហើយគេរៀបចំប្រជល់សាជាថ្មីតទៅទៀតរបៀបនេះ រហូតដល់ពេលឈប់។ គេលេងល្បែងនេះអាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឱ្យមានទម្លាប់ប្រកាន់នូវសេចក្តីក្លាហានបាន។

ចំណែក ល្បែងគ្របមាន់ ជាល្បែងកម្សាន្តម្យ៉ាងរបស់ពួកកុមារាកុមារីជំទង់។ គ្រប់ភូមិស្រុក ទូទាំងប្រទេសកម្ពុជា តែងលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្នឺ។ អ្នកលេងមានស្រីមានប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ម្ខាងឡើងទៅ។ របៀបលេងគេជ្រើសយកក្មេងប្រុសម្នាក់ស្រីម្នាក់ ក្នុងបណ្តាពួកគេទាំង២នោះ មកគ្របសំពត់ ឬក្រមា ឱ្យជិតខ្លួនតាំងពីក្បាលដល់ចុងជើង ដើម្បីកុំឱ្យស្គាល់ជានរណា ហើយគេឱ្យក្មេងពីរនាក់នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី។

កាលក្រាបហើយគេឱ្យពួកខាងប្រុសគោះខ្នងមាន់ខាងស្រីឱ្យរងាវ មានខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសំឡេងឱ្យប្លែកពីធម្មតា។ តែបើស្តាប់សូរមិនបានគេអាចគោះឱ្យរងាវបាន ៣ដង ខាងប្រុសចាំស្តាប់សំឡេងមាន់ខាងស្រីនោះ ហើយទាយតាមឈ្មោះមនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើគម្របឡើង បើត្រូវគេយកមាន់នោះទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឱ្យរងាវម្តង។ បើខាងស្រីទាយត្រូវ ខាងប្រុសគេយកមាន់ខាងស្រីដែលគេយកទៅនោះមកសងស្រីវិញម្តង តែបើខាងស្រីទាយខុស ខាងប្រុសគេយកមាន់ខាងស្រីទៀត។ គេធ្វើរបៀបនេះទាល់តែម្ខាងៗអស់មាន់ទាំងអស់ ឬអស់មាន់ច្រើនជាងគេទុកថាចាញ់ ខាងណាបានមាន់ច្រើនគេទុកថាឈ្នះ។

ល្បែងប្រជាប្រិយនេះ ជាល្បែងកម្សាន្តម្យ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែលជាល្បែងហាត់បញ្ញា ហាត់គំនិតឱ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណតម្រូវតាមសំឡេងរបស់មនុស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម