ជីវិតកម្សាន្ដ
វិលមកអាជីពវិញ Zhao Lusi ស្រាប់តែឈប់តាមដានគណនីអ្នកគ្រប់គ្រង
កាលពីពេលថ្មីៗនេះ Zhao Lusi ស្រាប់តែឈប់តាមដានគណនីអ្នកគ្រប់គ្រង ជាចម្ងល់មួយស្រាយមិនចេញ ដោយបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អនឡាញ នៅពេលដែលចំនួនគណនីដែលនាងបានតាមដាននៅលើ Weibo បានធ្លាក់ចុះយ៉ាងខ្លាំងពី ២៣៩ នាក់មក ១២ នាក់។
មិនត្រឹមតែប៉ុណ្ណោះ នាងក៏មិនបានតាមដានគណនីជាបន្តបន្ទាប់នៅលើវេទិកា Douyin និង Xiaohongshu ដែរ។តារាសម្ដែងចិនបានឈប់ដើរតាមអ្នកសិល្បៈមួយចំនួនដែលនាងបានធ្វើការជាមួយផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានជាសះស្បើយពីសុខភាព និងចូលធ្វើការវិញ តារាស្រីរូបនេះមិនត្រឹមតែមិនតាមដាន Han An Nhi ប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេសង្ស័យថាបានលុបនាងចេញពីបញ្ជីមិត្តភ័ក្តិ WeChat របស់នាងផងដែរ។ រឿងនេះបានធ្វើ Zhao Lusi ត្រូវអ្នកនិលេងអ៊ីនធឺណិតជាច្រើនរិះគន់ថា ដល់ត្រើយសើចគូថ។

មនុស្សជាច្រើនស្មានថា ការមិនតាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងពេលដំណាលគ្នារបស់ Zhao Lusi អាចជាសញ្ញាថានាងហៀបនឹងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment ។ កន្លងមក តារាស្រីរូបនេះ មានជម្លោះជាច្រើនជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយសារតែរវល់ការងារ និងការមិនចុះសម្រុងគ្នាអំពីការបែងចែកប្រាក់ខែ។
ការមិនធ្វើតាមគណនីជាបន្តបន្ទាប់របស់ Zhao Lusi ដែលធ្លាប់ត្រូវបានចាត់ទុកថាជិតស្និទ្ធបំផុតបានទទួលមតិប្រឆាំងពីរ។ មហាជនជាច្រើនគាំទ្រតារាស្រីរូបនេះថា ធ្វើតាមឬមិនធ្វើតាម គឺជាសិទ្ធិផ្ទាល់ខ្លួន និងមិនគួរវិនិច្ឆ័យ។ អ្នកខ្លះទៀតបានបញ្ចេញមតិថា នេះជាទង្វើមិនសមរម្យជាពិសេសចំពោះអ្នកដែលបានជួយតារាស្រី។
ពីមុន Zhao Lusi បានក្លាយជានារីគម្របទស្សនាវដ្តី Esquire ។ អ្នកទស្សនាបានបញ្ចេញមតិថា មុខរបស់នាងក្នុងស៊េរីរូបថត ខ្វះភាពរស់រវើក គ្មានព្រលឹង ហើយនៅតែបង្ហាញសញ្ញានៃភាពអស់កម្លាំង។ រចនាប័ទ្មបុគ្គលនិយមខ្លាំង មិនសមនឹងនាងពីមុនទេ។ កន្លងមកតារាស្រីរូបនេះទទួលបានការស្រលាញ់ដោយសាររូបរាងដ៏ផ្អែមល្ហែមរបស់នាង។
Zhao Lusi ក៏ទទួលបានប្រតិកម្មចំពោះការបង្ហើបថា នាងបានតុបតែងខ្លួនសម្រាប់រូបថតស៊េរីខាងលើ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិដោយនិយាយថា ជំនាញផាត់មុខរបស់នាងមានកម្រិត និងមិនមានជំនាញវិជ្ជាជីវៈ។ កន្លងមកក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រីរូបនេះ ក៏បាននិយាយម្តងហើយម្តងទៀតដើម្បីឆ្លើយតបនឹងធ្វើការតុបតែងខ្លួនរបស់នាង។ ពួកគេបានប្រាប់ថា ពួកគេព្យាយាមឃាត់នាងជាច្រើនដង ប៉ុន្តែនាងមិនស្តាប់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្លាចមានជម្លោះទ្រព្យរវាងប្រពន្ធមុន និងក្រោយ Huang Xiaoming ទុកមរតកឲ្យតែកូនពីរនាក់ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


