ជីវិតកម្សាន្ដ
ខ្លាចមានជម្លោះទ្រព្យរវាងប្រពន្ធមុន និងក្រោយ Huang Xiaoming ធ្វើបណ្ដាំមរតក ទុកឲ្យកូនពីរនាក់ប៉ុណ្ណោះ
កាលពីថ្ងៃទី ២២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយចិន 163 បានរាយការណ៍ថា Huang Xiaoming ដែលជាតារាសម្តែងដ៏ល្បីល្បាញក្នុងឧស្សាហកម្មកម្សាន្តចិន បានសម្រេចចិត្តបែងចែកទ្រព្យសម្បត្តិដែលប៉ាន់ស្មានថា ប្រហែល ១០ពាន់លានយន់ (១,៣៧៩,៤៥៣ ដុល្លារ) ។ គោលបំណងនេះដែរ ត្រូវបានគេនិយាយថា ដើម្បីចៀសវាងជម្លោះទ្រព្យសម្បត្តិរវាងទំនាក់ទំនងអតីតកាលនិងបច្ចុប្បន្ន ខណៈពេលដែលធានាសិទ្ធិនិងទិសដៅជីវិតរបស់កូនទាំងពីរនាពេលអនាគតផងដែរ។
យោងតាមព័ត៌មានដែលបានលាតត្រដាង មរតកនោះមានប្រវែង ៨ទំព័រ ដោយចុះបញ្ជីយ៉ាងលម្អិតអំពីទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយតួប្រុសចិនរូបនេះ រួមទាំងអចលនទ្រព្យថ្លៃៗជាច្រើនដូចជា វីឡាទំនើបចំនួនបីដែលមានទីតាំងនៅទីក្រុងសៀងហៃ ប៉េកាំង និង Qingdao ទាំងអស់នៅក្នុងទីតាំងល្អប្រណិតដែលរស់នៅដោយមហាសេដ្ឋី និងតារាល្បីៗ។ តម្លៃនៃអចលនទ្រព្យនីមួយៗត្រូវបានគេរាយការណ៍ថា មានតម្លៃរាប់លានដុល្លារឯណោះ។ លើសពីនេះ តារាចិន ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតកម្មកម្សាន្ត និងផលិតភាពយន្ត ក៏ដូចជាការវិនិយោគលើវិស័យបច្ចេកវិទ្យា ម៉ូដ និងស្រាផងដែរ។ ប៉ុន្តែជាចម្ងល់ លោកដកអតីតភរិយា Angelababy និងមិត្តស្រីបច្ចុប្បន្ន Ye Ke ពីបញ្ជីមរតកនេះចោលទាំងអស់។

ទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិ Huang Xiaoming គ្រោងនឹងបែងចែកឲ្យស្មើៗគ្នារវាងកូនទាំងពីរគឺកូនប្រុស និងកូនស្រីពៅដែលទើបនឹងកើតជាមួយមិត្តស្រីថ្មី។ កូនម្នាក់ៗនឹងទទួលបានមរតកប្រហែល ៥ ពាន់លានយន់។ ទោះជាយ៉ាងណាក៏ដោយ សិទ្ធិមរតករបស់កុមារមិនត្រូវបានផ្តល់ឲ្យយ៉ាងងាយស្រួលនោះទេ។
ជាពិសេសសម្រាប់កូនប្រុសច្បងជាមួយប្រពន្ធមុន Huang Xiaoming បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២០០,០០០យន់ រហូតដល់គាត់មានអាយុ ១៨ ឆ្នាំ។ ប្រសិនបើកូនចង់ចំណាយលើសពីប្រាក់ឧបត្ថម្ភនោះ ត្រូវតែមានការបញ្ជាក់លម្អិត និងការយល់ព្រមពីមេធាវីទាំងបីរបស់តារាសម្តែង។ នេះក៏បង្ហាញពីភាពតឹងរ៉ឹងរបស់លោកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីកុំឲ្យកូនប្រុសពឹងផ្អែកលើទ្រព្យមរតក និងចៀសវាងការធ្លាក់ចូលទៅក្នុងរបៀបរស់នៅដែលខ្ជះខ្ជាយ។
សម្រាប់កូនស្រីពៅ នៅក្នុងមរតកដែលព្រាងដោយ Huang Xiaoming នាងនឹងទទួលបានមរតកទាំងមូល ប្រសិនបើនាងចូលរៀននៅសកលវិទ្យាល័យនៅក្នុងគម្រោង ៩៨៥ ដែលជាប្រព័ន្ធនៃសាកលវិទ្យាល័យកំពូលៗរបស់ប្រទេសចិនដូចជា Tsinghua, Peking ឬ Fudan ។ ប្រសិនបើនាងមិនបំពេញលក្ខខណ្ឌនេះទេ នាងនឹងទទួលបានមរតកត្រឹមតែ ៥០% ប៉ុណ្ណោះដែលស្មើនឹង ២.៥ ពាន់លានយន់។ លើសពីនេះទៀត នាងទើបតែទទួលបានមរតកនេះ បន្ទាប់ពីនាងមានអាយុ ៣០ ឆ្នាំ។ អ្នកសង្កេតការណ៍និយាយថា លក្ខខណ្ឌដ៏តឹងរឹងទាំងនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់លោក ក្នុងការអប់រំកូនរបស់គាត់ឲ្យមានឯករាជ្យ និងមានទិសដៅសិក្សាច្បាស់លាស់។
ការកំណត់តម្រូវការអប់រំក៏ត្រូវបានគេយល់ថា ជាមធ្យោបាយមួយដើម្បីបង្ខំម្តាយដែលគេជឿថា ភរិយាក្រោយ នឹងចិញ្ចឹមកូនស្រីរបស់គាត់បានត្រឹមត្រូវដោយមិនរំខានដល់ការរកប្រាក់ចំណេញពីមរតក។ ក្នុងករណីដែលកូនស្រីបរាជ័យក្នុងការចូលរៀននៅសកលវិទ្យាល័យកំពូលមួយ មរតកចំនួន ២.៥ ពាន់លានយន់ នៅតែគ្រប់គ្រាន់ដើម្បីរស់នៅយ៉ាងសុខស្រួលពេញមួយជីវិតរបស់នាង។
នេះត្រូវបានគេមើលឃើញថាជាវិធានការជាក់ស្តែងមួយដើម្បីការពារជម្លោះផ្លូវច្បាប់ ក៏ដូចជាធានាថាទ្រព្យសម្បត្តិត្រូវបានបញ្ជូនទៅកុមារដោយផ្ទាល់។ ជាពិសេស បន្ទាប់ពីតារាសម្តែងតៃវ៉ាន់ Barbie Hsu បានទទួលមរណភាពភ្លាមៗ វាបានក្លាយមធ្យោបាយមួយ ដើម្បីចៀសវាងជម្លោះមរតកនាពេលអនាគតក្នុងចំណោមសមាជិកគ្រួសារ។
យ៉ាងណាមិញ ងាកមកកាន់ក្រុមអ្នកលេងអ៊ីនធឺណិតចិនបានសម្តែងការពេញចិត្តស្ដូក នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃ ដែលបង្ហាញពីការគណនាយ៉ាងប្រុងប្រយ័ត្ន និងការទទួលខុសត្រូវរបស់ Huang Xiaoming សម្រាប់អនាគតកូនៗរបស់គាត់ ខណៈពេលដែលគាត់នៅតែគោរពទំនាក់ទំនងចុងក្រោយរបស់គាត់ជាមួយអតីតភរិយា។ លើសពីនេះគឺវិធីសាស្រ្ត តឹងរ៉ឹង និងសមហេតុផលរបស់តារាសម្តែងមនុស្សជាច្រើនជឿថា លោកមានផែនការរយៈពេលវែង និងមានទំនួលខុសត្រូវក្នុងការបែងចែកទ្រព្យសម្បត្តិ ទាំងធានាអនាគតរបស់កូនៗ និងការពារហានិភ័យនៃជម្លោះ ឬគម្លាតក្នុងរបៀបរស់នៅ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុតស្រាតជាមួយ Kim Soo Hyun
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


