ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា» មានវាសនាខ្ពស់រួចផុតពីការទម្លាក់អំណាចដោយសភា ប៉ុន្តែ២រូបឆ្លងមិនផុតរដ្ឋប្រហារ
នាយករដ្ឋមន្ត្រី៣រូបចេញពីត្រកូល «ស៊ីណាវ៉ាត្រា» រួមមាន៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ទាំង៣រូបសុទ្ធតែមានវាសនាខ្ពស់បានរួចផុតពីការជជែកដេញដោលដើម្បីទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតដកសេចក្តីទុកចិត្តលើរដ្ឋាភិបាលដែលខ្លួនដឹកនាំ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានដឹកនាំរដ្ឋាភិបាលថៃពីឆ្នាំ២០០១ ដល់២០០៦ បានរួចផុតពីញត្តិស្នើដកសេចក្តីទុកចិត្តរបស់រដ្ឋាភិបាលក្នុងអំឡុងពេលដែលលោកដឹកនាំ ដោយសារតែនៅអំឡុងពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពេលនោះស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧។
ច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រថៃឆ្នាំ១៩៩៧ បានកំណត់ «ចំនួនសមាជិកសភាភាគច្រើន» ទើបអាចស្នើញត្តិដកសេចក្តីទុកចិត្តរបសនាយករដ្ឋមន្ត្រីបាន ទើបវាជាហេតុធ្វើឱ្យគណបក្សប្រឆាំងមិនអាចមានសំឡេងគ្រប់គ្រាន់ដើម្បីដាក់ញត្តិស្នើសុំធ្វើការចោទសួរដេញដោល ឈានទៅបោះឆ្នោតទម្លាក់រដ្ឋាភិបាលបាន។
ប៉ុន្តែជាអកុសល រដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់នៅខែកញ្ញាឆ្នាំ២០០៦ ពេលដែលលោកដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំនៅសន្និបាតអង្គការសហប្រជាជាតិ។ ចាប់ពីពេលនោះ រដ្ឋាភិបាលយោធារបស់ប្រទេសថៃបានរៀបចំតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី។
ក្រោមច្បាប់រដ្ឋធនុញ្ញថ្មី រដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាប្អូនបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលរងការចោទសួរដេញដោលរហូតដល់២ដង ពោលគឺក្នុងឆ្នាំ២០១២ទទួលបានសំឡេងគាំទ្រចំនួន៣០៨សំឡេង និងក្នុងឆ្នាំ២០១៣ម្តងទៀត ដោយទទួលបានសំឡេងគាំទ្រចំនួន២៩៧សំឡេង។ ការបោះឆ្នោតដកសេចក្តីទុកចិត្តទាំងពីរលើកនេះ មិនអាចធានាបានកូរ៉ុមគ្រប់គ្រាន់ដើម្បីទម្លាក់រដ្ឋាភិបាលបានឡើយ។
ទោះបីជាបែបណា រដ្ឋាភិបាលថៃដឹកនាំដោយលោកស្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏មានវាសនាមិនខុសពីរដ្ឋាភិបាលដឹកនាំដោយបងប្រុស ដោយត្រូវក្រុមយោធាដឹកនាំដោយ លោក ប្រាយុទ្ធ ចាន់អូចា ធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៤។
ចំណែករដ្ឋាភិបាលរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៀត ក៏ទទួលរងនូវការដាក់សម្ពាធដោយសារការដាក់ញត្តិសម្រាប់សួរដេញដោលដកសេចក្តីទុកចិត្តដែរ ក៏ប៉ុន្តែតាមរយៈការជជែកដេញដោលពីរថ្ងៃនៅថ្ងៃទី២៤ និងទី២៥ខែមីនា និងការបោះឆ្នោតសភានៅថ្ងៃទី២៦ខែមីនា ក៏នៅតែមិនអាចធ្វើអ្វីរដ្ឋាភិបាលដឹកនាំដោយកូនស្រីពៅរបស់លោកថាក់ស៊ីនបានឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលដឹកនាំដោយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានទទួលសំឡេងគាំទ្ររហូតដល់៣១៩សំឡេង ដែលត្រូវបានគេចាត់ទុកថា ជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន