Connect with us

ព័ត៌មានអន្ដរជាតិ

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បានផុស

នៅ

មេចលនាប្រឆាំងថៃប្រកាសធ្វើបាតុកម្មអូសបន្លាយនៅមុខវិមាន​រដ្ឋាភិបាលជារៀងរាល់ថ្ងៃ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៥នេះ។

លោក ចតុផន ព្រំផាន់ អតីតមេដឹកនាំក្រុមអាវក្រហម។ MONO NEWS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាញ​​សារ​ព័ត៌មាន​ក្នុង​ប្រទេសថៃ​ បានរាយការណ៍ថា ក្រុមបណ្តាញនិស្សិតប្រជាជន​ដើម្បី​កំណែទម្រង់ប្រទេស បណ្តាញប្រជាជនការពារស្ថាប័នព្រះមហាក្សត្រ និងក្រុមកងទ័ពព្រះធម៌ ដែលដឹកនាំដោយលោក ចតុផន ព្រំផាន់ អតីតមេដឹកនាំក្រុមអាវក្រហម និងបច្ចុប្បន្នជាមេដឹកនាំចលនាប្រឆាំង បានប្រមូលផ្តុំតវ៉ានិងធ្វើសន្និសីទសារព័ត៌មាននៅមុខវិមានរដ្ឋាភិបាល ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទ។

ការប្រមូលផ្តុំតវ៉ានេះត្រូវបានធ្វើឡើងតាមការណាត់របស់លោក ចតុផន ព្រំផាន់ កាលពីថ្ងៃមុនថា ពួកគេនឹងប្រមូលផ្តុំតវ៉ាប្រឆាំងនឹងច្បាប់នេះ បន្ទាប់ពីសភាបញ្ចប់កិច្ចប្រជុំចោទសួរដេញដោលដើម្បីដកទំនុកចិត្តពីនាយករដ្ឋមន្ត្រី។ ដំណាលគ្នាក្នុងថ្ងៃទី២៧ ខែមីនានេះ គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំដើម្បីពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទនេះ ដែលរដ្ឋាភិបាលរំពឹងថា នឹងជួយទាក់ទាញការវិនិយោគនិងជំរុញសេដ្ឋកិច្ចទេសចរណ៍។

គួរបញ្ជាក់ថា ច្បាប់នេះផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងត្រូវបានលោកលើកឡើងក្នុងអំឡុងពេលចុះជួបប្រជាពលរដ្ឋអ្នកគាំទ្រស្ទើរគ្រប់វេទិការ ហើយរដ្ឋាភិបាលគណបក្សភឿថៃដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅបង្កើតលោក ថាក់ស៊ីន ក៏បានព្យាយាមធ្វើការបំភ្លឺអំពីគោលបំណងក្នុងការបង្កើតច្បាប់នេះផងដែរ។

សេចក្តីរាយការណ៍បានបន្តថា លោក ចតុផន ព្រំផាន់ មេដឹកនាំចលនាប្រឆាំងបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា ពួកគេនឹងប្រមូលផ្តុំធ្វើបាតុកម្មអូសបន្លាយជារៀងរាល់ថ្ងៃនៅមុខវិមានរដ្ឋាភិបាលដើម្បីប្រឆាំងនឹងច្បាប់កាស៊ីណូនេះ ប្រសិនបើរដ្ឋាភិបាលមិនដកថយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៨ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ២៦ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៣២ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៥៥ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម