Connect with us

សេដ្ឋកិច្ច

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

បានផុស

នៅ

កសិដ្ឋានដាំមើមឈូកជប៉ុន របស់កសិករម្នាក់ ស្ថិតនៅក្នុងខេត្តព្រៃវែង មានសមត្ថភាពអាចផ្គត់ផ្គង់មើមឈូកទៅកាន់ទីផ្សារបានជាង១តោនក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង គន្ធា អាយុ៣០ឆ្នាំ ម្ចាស់កសិដ្ឋានមើមឈូកជប៉ុន (ខេ​ ធី) ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន មុខរបរដាំមើម​ឈូកជប៉ុន​លោក កំពុងតែមានតម្រូវការខ្ពស់ ពិសេសនៅតាមបណ្ដាផ្សារទំនើប និងតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា។ គន្ធា បន្តថា បច្ចុប្បន្នកសិដ្ឋានរបស់លោក អាចផ្គត់ផ្គង់មើមឈូកជប៉ុនទៅកាន់ទីផ្សារបានជាង១តោន ក្នុងមួយថ្ងៃ។

អតីតពលករធ្វើការនៅប្រទេសជប៉ុនរូបនេះ បានឱ្យដឹងទៀតថា កសិដ្ឋានមើមឈូកជប៉ុន (ខេ ធី) សម្រាប់ពេលបច្ចុប្បន្ននេះ កំពុងពង្រីកខ្លួនកាន់តែធំជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

គន្ធា បានឱ្យដឹងទៀតដែរថា កសិដ្ឋានបច្ចុប្បន្នមានផ្ទៃដីសរុបដាំមើមឈូក ប្រមាណជិត១០ហិកតា បើធៀបទៅនឹង៥ឆ្នាំមុន កសិដ្ឋានមានផ្ទៃដីត្រឹមតែជាង២ហិកតា តែប៉ុណ្ណោះ។

ចំពោះតម្លៃវិញ មើមឈូកជប៉ុន អាចលក់ចេញទៅកាន់ទីផ្សារបាន ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ បើតាម គន្ធា មើមឈូកនេះ ជាប្រភេទបន្លែធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ និងអាចយកទៅ​កែច្នៃធ្វើជាម្ហូបបានជាច្រើនទម្រង់ដូចជា៖ ស្ងោរស៊ុប ឆា បំពង ជាពិសេសអាចយកក្រឡុកធ្វើភេសជ្ជៈផ្សេងៗទៀតបានផងដែរ។

មើមឈូកជប៉ុន គឺជាបន្លែមួយប្រភេទ ដែលជួយដល់សុខភាព សម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា៖ ពពួកវីតាមីនB វីតាមីនC ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូម ជាដើម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១០ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម