ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីរសៀលថ្ងៃទី១ ខែមេសា ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ស្រ្តីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ ឆ្នាំ នៅក្នុង មណ្ឌលអប់រំ កែរប្រែទី២ (ម២) ក្នុងគោលបំណង ដើម្បីធានាថាយន្តការនៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជូនជនជាប់ឃុំ ជាស្រ្តីមានផ្ទៃពោះ និងកូន តាម ម្តាយ អាយុក្រោម២ឆ្នាំ នៅក្នុងពន្ធនាគារ ដែលរាជរដ្ឋាភិបាល តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម គ្រោងនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ អាចបំពេញតម្រូវការជាក់ស្តែងដល់ក្រុមគោលដៅពេញលេញ និងគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងថា ឈរលើលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”និង បន្ទាប់ពី ទទួល បានការណែនាំ ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយក រដ្ឋមន្រ្តី ក្នុងការគិតគូរផ្តល់ អត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ដល់ជនជាប់ឃុំ ជាស្រ្តី និងកូនតាមម្តាយ ក្នុង ពន្ធនាគារ រួចមក, អគ្គលេខាធិការក្រុម ប្រឹក្សាជាតិ គាំពារសង្គមសង្គម បានធ្វើការ សម្របសម្រួលរៀបចំកិច្ច ប្រជុំពិភាក្សា ជាបន្តបន្ទាប់ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអាចឱ្យការពង្រីក វិសាលភាពនៃកម្មវិធីនេះ ទៅដល់ជនជាប់ឃុំ ជាស្រ្តីមានផ្ទៃពោះ និងកូន តាម ម្តាយ អាយុក្រោម២ឆ្នាំ បានទទួល ជោគជ័យ និងស្របតាមលិខិត បទដ្ឋានកិតិយុត្ត ពាក់ព័ន្ធនានា ខណៈនីតិវិធីសម្រាប់អនុវត្ត កម្មវិធីនេះ ជូន ដល់ជនជាប់ឃុំជាស្រ្តី និងកូនតាមម្តាយក្នុងពន្ធនាគារនេះ មានភាពស្មុគស្មាញដែលទាមទារ ឱ្យមានការយក ចិត្តទុកដាក់សិក្សាឱ្យបានស៊ីជម្រៅ និងគ្រប់ទិដ្ឋភាព ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបណ្ឌិត បន្តថា ដំណើរទស្សនកិច្ចមកកាន់មណ្ឌលអប់រំកែប្រែទី២ លើកនេះ គឺធ្វើឡើងក្នុងបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ក្រុមគោលដៅ ដើម្បីជាធាតុចូលបន្ថែមក្នុងការគិតគូរផ្តល់ រៀបចំផ្តល់ប្រាក់ឧបត្ថម្ភដល់ជនជាប់ឃុំស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ឆ្នាំ និងដើម្បី ធានាថាយន្តការនៃការអនុវត្តកម្មវិធីដែលបានស្នើឡើង ព្រមទាំងបទដ្ឋានគតិយុត្តពាក់ព័ន្ធមានភាពស្របគ្នានឹងស្ថានភាពជាក់ស្តែងមុនឈានទៅចាប់ផ្តើមអនុវត្តនាពេលឆាប់ៗខាងមុខ។

ការពង្រីកវិសាលភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅដល់ជន ជាប់ឃុំក្នុង ពន្ធនាគារនេះ ដែលរាជរដ្ឋាភិបាល គ្រោងនឹងប្រកាសដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ជាកម្មវិធីដែលនឹងចូលរួមលើកកម្ពស់សុខុមាភាពមាតា និងទារក, ដោះស្រាយ បញ្ហា កង្វះអាហាររូបត្ថម្ភ, ជំរុញការ លូតលាស់ កាយសម្បទា និងបញ្ញាស្មារតី ក៏ដូចជាផ្តល់ការគាំពារដល់កូន ដែលមិនមាន ទោសតាម ម្តាយ មករស់ នៅក្នុងពន្ធនាគារ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


