វប្បធម៌ ជំនឿ
រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំរបាំ ចម្រៀងខ្មែរ រយៈពេល ១ថ្ងៃពេញ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សិស្ស និស្សិត នៅទីនោះ ដើម្បីបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ស្របពេលបច្ចុប្បន្នយុវជនមួយចំនួនយកឱកាសចូលឆ្នាំខ្មែរទៅលេងកម្សាន្តមិនសមរម្យ ខុសពីប្រពៃណីវប្បធម៌ជាតិ។

សង្ក្រាន្តរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឡើងដោយមានការចូលរួមពីបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ព្រមទាំងមានការចូលរួមអបអរ លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរច្រើន ពីបណ្ឌិត សាស្ត្រាចារ្យ សិស្ស និស្សិត យ៉ាងសប្បាយរីករាយ។ ចំពោះល្បែងប្រជាប្រិយខ្មែរ ដែលនឹងត្រូវយកទៅលេងកម្សាន្តនៅក្នុងសង្ក្រាន្តនេះ មានដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អម។

ប្រភពខាងលើបញ្ជាក់ថា ការលេងកម្សាន្តក្នុងឱកាសនេះ ៖“ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក”។
បន្ថែមពីនេះ ក៏មានការរៀបចំទទួលទាននំបញ្ចុក សម្រាប់អាហារថ្ងៃត្រង់ ដែលជាមុខម្ហូបរបស់ខ្មែរ ក្នុងគោលបំណងបង្ហាញពីអាហារដែលសាមញ្ញៗបែបខ្មែរ មាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងរម្លឹកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់។ នេះជាឱកាសបង្កើន និងបង្ហាញពីភាពស្និទ្ធស្នាល ស្មារតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។ នេះបើតាមរាជបណ្ឌិត្យសភាកម្ពុជា៕







-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


