ព័ត៌មានអន្ដរជាតិ
តើអ្នកកើតជំងឺកូវីដ១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតបានយូរប៉ុនណា?
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា រយៈពេលនៃភាពស៊ាំនឹងជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងអាចមានភាពខុសគ្នាសម្រាប់មនុស្សម្នាក់ៗ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុគ្គលមួយចំនួនត្រូវបានគេមើលឃើញ កម្រិតអង់ទីគ័រធ្លាក់ចុះបន្ទាប់ពីឆ្លងពីរបីថ្ងៃឬសូម្បីតែប៉ុន្មានសប្តាហ៍។

ប៉ុន្តែយ៉ាងហោចណាស់មួយភាគបីនៃអ្នកចូលរួម មិនមានការផ្លាស់ប្តូរកម្រិតអង់ទីគ័រទេបន្ទាប់ពីជាសះស្បើយរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ ហើយអ្នកខ្លះថែមទាំងមានកម្រិតអង់ទីគ័រកើនឡើងទៀតផង ដែលនេះបង្ហាញថា ភាពស៊ាំរបស់ពួកគេអាចមានរយៈពេលរាប់ទសវត្សរ៍ឯណោះ។
ក្រុមការងារមកពីសាលាវេជ្ជសាស្ត្រ Duke-NUS ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ការរកឃើញនេះបានបង្ហាញនូវភស្តុតាងថា អ្នកដែលបានឆ្លងជំងឺមួយចំនួនពីមុន ទំនងជានឹងត្រូវឆ្លងជាថ្មីក្នុងពេលមានរលកបនា្ទប់ ឬសូម្បីតែវីរុសបំប្លែងខ្លួនផងដែរ។

អ្នកនិពន្ធ លោកវេជ្ជបណ្ឌិត Wang Linfa ដែលជានាយកកម្មវិធីជំងឺឆ្លងនៅ Duke-NUS បាននិយាយថា “សារ សំខាន់ពីការសិក្សានេះគឺថា ភាពយូរអង្វែងនៃមុខងារអង់ទីគ័រប្រឆាំងជំងឺកូវីដ អាចមានភាពខុសគ្នាខ្លាំង ហើយវាចាំបាច់ក្នុងការឃ្លាំមើលវានៅកម្រិតបុគ្គល”។
លោកបន្តថា “ការងារនេះ អាចមានជាប់ទាក់ទងដល់ភាពស៊ាំយូរអង្វែងបន្ទាប់ពីការចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃការសិក្សាតាមដានរបស់យើង”។

ចំពោះការសិក្សា ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បានឲ្យដឹងថា ក្រុមស្រាវជ្រាវបានពិនិត្យលើអ្នកជំងឺកូវីដចំនួន១៦៤នាក់ នៅក្នុងប្រទេសសិង្ហបុរីរយៈពេលពី៦ទៅ៩ខែ។
អ្នកជំងឺម្នាក់ៗបានផ្តល់សំណាកឈាម ដែលក្រុមអ្នកស្រាវជ្រាវបានវិភាគសម្រាប់អង់ទីគ័រនិងសម្រាប់កោសិកា T-cells។ T-cells គឺជាកោសិកាឈាម សដែលសម្លាប់មេរោគ។

អ្នកចូលរួមត្រូវបានបែងចែកជា៥ក្រុម អាស្រ័យលើរយៈពេលនៃអង់ទីគ័ររបស់ពួកគេ ប្រឆាំងនឹងជំងឺកូវីដ១៩។
ក្រុមទី១ដែលគេហៅថា “ក្រុមអវិជ្ជមាន” គឺមិនត្រូវបានគេរកឃើញអង់ទីគ័រសោះ ហើយក្រុមនេះស្មើនឹងប្រហែល ១១,៦ភាគរយនៃអ្នកជំងឺដែលចូលរួមក្នុងការសិក្សា។

ក្រុមបន្ទាប់ គឺ “ក្រុមថយចុះលឿន” មានចំនួនអ្នកជំងឺ២៦,៦ភាគរយ និងមានកម្រិតអង់ទីគ័រធ្លាក់ចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីថ្ងៃ។
បន្ទាប់មកទៀតគឺក្រុម “ចុះខ្សោយយឺតៗ” មានអង់ទ័គ័រដែលរលាយបាត់ក្នុងរយៈពេល៦ខែ។ ក្រុមនេះស្មើនឹងអ្នកចូលរួម ២៩ភាគរយ។

ក្រុមមួយទៀតដែលគេហៅថា “ក្រុមតស៊ូ” ដែលមានអ្នកចូលរួម ៣១,៧ភាគរយ បានបង្ហាញការប្រែប្រួលតិចតួចនៅក្នុងកម្រិតអង់ទីគ័ររបស់ពួកគេយ៉ាងហោចណាស់រយៈពេល៦ខែ។
ចុងក្រោយជាក្រុមឆ្លើយតបយឺត ដែលមាន១,៨ភាគរយនៃអ្នកជំងឺ។ ក្រុមនេះបានបង្ហាញពីការកើនឡើងខ្លាំងនៃអង់ទីគ័រក្នុងអំឡុងពេលសិក្សា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន