ព័ត៌មានជាតិ
CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បីស្តារឥណទានខូច ដោយសារបង់យឺត
ការស្តារឥណទានខូចដោយសារការបង់យឺត មានការអនុវត្តយន្តការសម្របសម្រួលដែលមានការចូលរួមពីផ្នែកពាក់ព័ន្ធមិនថាគ្រឹះស្ថានដែលផ្តល់កម្ចីឥណទាន និងអតិថិជនជាអ្នកទទួលកម្ចីឥណទាន។ នេះបើតាមលោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការក្រុមហ៊ុនក្រេឌិតប្យួរ៉ូ ខេមបូឌា (CBC)។
នៅក្នុងកម្មវិធីពិសេសការប្រើប្រាស់ឥណទាន ប្រកបដោយការទទួលខុសត្រូវដែលរៀបចំកាលពីពេលថ្មីៗនេះ ឆ្លើយតបសំនួររបស់កម្ពុជាថ្មីជុំវិញការស្តារឥណទានរបស់អតិថិជន ដែលមានបញ្ហាបង់យឺតដោយសាររងសម្ពាធសេដ្ឋកិច្ច លោក ខុម ច័ន្ទតារា បានបង្ហើបពីគន្លឹះមួយចំនួន ដើម្បីអតិថិជនអាចស្តារឥណទានឡើងវិញដោយសារការបង់យឺត ខណៈប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (CBC) បានសម្របសម្រួលបន្ថយការកត់ត្រាឥណទានខូចរបស់អតិថិជនពី ៣ ឆ្នាំមកនៅត្រឹមតែ ២ ឆ្នាំ ឬ ២៤ ខែ ដើម្បីឲ្យអតិថិជនអាចស្តារឥណទានត្រឡប់មកធម្មតាវិញ។

លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការក្រុមហ៊ុនក្រេឌិតប្យួរ៉ូ ខេមបូឌា (CBC
លោកសង្កត់ធ្ងន់ថា ក្នុងមុខជំនួញចៀសមិនផុត តែងមានចំណេញមានខាត។ ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការស្តារសម្រួលលំហូរឥណទានត្រឡប់មកធម្មតាវិញ ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (CBC) បានអនុវត្តយន្តការសម្របសម្រួល លើការកត់ត្រាឥណទានខូចដោយសារការបង់យឺត ដោយបន្ថយរយៈពេលកត់ត្រាពី ៣ ឆ្នាំមកនៅត្រឹមតែ ២ ឆ្នាំ។
ករណីឥណទានខូចដោយសារការបង់យឺតមានកម្រិតខុសៗគ្នា។ នេះបើតាមលោក ខុម ច័ន្ទតារា។ ការស្តារឥណទានឡើងវិញ គឺតាមរយៈដែលអតិថិជនត្រូវព្យាយាមបង់ឲ្យទៀងទាត់ឡើងវិញលើឥណទានដែលបង់យឺត។ ការបង់ទៀងទាត់ឡើងវិញ ក្នុងរយៈពេល ២ ឆ្នាំ ប្រព័ន្ធចែករំលែកឥណទាននឹងត្រឡប់មកធម្មតាវិញ ហើយឥណទានវិជ្ជមាននឹងត្រូវកត់ត្រាទុករហូតដល់ ១០ ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


