កីឡា
ឃើញ Breno រត់លើក្រោមមិនខ្ជិល តាមពិតជាការរៀបចំរបស់លោក Munoz សុទ្ធសាធ
គ្រូបង្គោលរបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានទម្លាយពីយុទ្ធសាស្ត្រនៃការរៀបចំក្រុម និងការលេងរបស់ខ្សែប្រយុទ្ធស្លាបឆ្វេង Breno Caetano ទល់នឹងក្រុម Madura United ក្នុងពាន AFC Challenge League កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១០ ម្សិលមិញ។

Breno Caetano ពិតជាទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រខ្លាំងមែនទែន បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អប្រសើរ ដោយបានជួយក្រុមតាំងពីតំបន់ការពារ រហូតដល់តំបន់ប្រយុទ្ធ និងរត់ ៩០ នាទីពេញមិនខ្ជិល ហើយថែមទាំងរកបានគ្រាប់បាល់ ១ គ្រាប់ជូនក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើ Madura United ក្នុងលទ្ធផល ៣-០ ទៀតផង។

នៅក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួត លោក Pep Munoz បានទម្លាយពីយុទ្ធសាស្ត្រនៃការរៀបចំក្រុមទល់នឹង Madura United យ៉ាងដូច្នេះថា ៖«សម្រាប់ Breno ថ្ងៃនេះ យើងប្រើប្រាស់គាត់ជាកីឡាករលេង ២ តួនាទី ពេលយើងមានបាល់គាត់ឡើងទៅជួយគាំទ្រប្រយុទ្ធ ពេលដែលបាត់បាល់ គាត់ក្លាយជាខ្សែការពារស្លាបឆ្វេង។ ពេលយើងលេងពីក្រោម គឺលេងជាមួយខ្សែការពារ ៣ នាក់ មានវិសាល, Odawara និង គ្រីយ៉ា»។

គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំបានមានប្រសាសន៍បន្តថា ៖«Breno ឡើងទៅជួយគាំទ្រនៅស្លាបខាងឆ្វេង បន្ទាប់មក Gabi ត្រូវចូលទៅក្នុង។ ដូច្នេះអ្វីដែលយើងមានបាល់ គឺទម្រង់របស់យើង ការពារ ៣ បម្រើកណ្តាល ២ បម្រើប្រយុទ្ធ ២ និងប្រយុទ្ធ ៣ នាក់។ អ្វីដែលយើងរៀបចំរបៀបនេះ ដោយសារយើងចង់ទាញគូប្រកួត។ ប្រសិនបើគូប្រកួតដាក់សម្ពាធ យើងនឹងព្យាយាមលេងពីក្រោយខ្នង។ ជាក់ស្តែង វគ្គទី ២ នៅពេលគូប្រកួតចាប់ផ្តើមឡើងដាក់សម្ពាធខ្លាំង យើងមានឱកាសលេងនៅពីក្រោយខ្នងខ្សែការពារច្រើន។ នេះហើយគឺជារបៀបលេងរបស់យើង»។
តាមប្រសាសន៍របស់លោក Pep គឺការលេងលើក្រោមរបស់ Breno Caetano សុទ្ធតែជាការរៀបចំរបស់លោកទាំងស្រុង ដែលលោកតម្រូវឱ្យខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ ជួយក្រុមលេងទាំងលើ ទាំងក្រោម ដោយនៅពេលបាត់បាល់ចុះមកជួយការពារ និងនៅពេលមានបាល់ត្រូវឡើងទៅប្រយុទ្ធជាដើម៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ