ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។

វត្តមានចូលរួមនាឱកាសនោះរួមមាន លោក លោកស្រី គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកចំនួន ៩០នាក់។

ជាកិច្ចចាប់ផ្តើម លោក សែម សំណាង អគ្គនាយកសមាគម និងវិទ្យុ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។

ជាមួយគ្នានេះ លោក សែម សំណាង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្តោសប្រោសប្រណី សម្តេចពុក និងសម្តេចម៉ែ ដែលតែងតែជួយឧបត្ថម្ភដល់សមាគមណ៍ជារៀងរាល់ខែ។

លើសពីនោះថែមទៀត សម្ដេចតែងយកចិត្តទុកដាក់ និងផ្តល់ជូនអាហាររូបករណ៍មួយរយភាគរយ តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មកដល់បុគ្គលិក សមាគម វិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែកជាប្រចាំ។ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់បានជួយឧបត្ថម្ភរៀងរាល់១ឆ្នាំម្តងមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយឯកឧត្តម បានឧបត្ថម្ភជាទឹកប្រាក់ អង្ករ និងគ្រឿងឧបភោគបរិភោគផងដែរ។

ក្រោមបរិយាកាសជួបជុំដ៏វិសេសវិសាលនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក សែម សំណាង និងលោក ហឿន ស៊ីណា ដែលជាអគ្គនាយក និងស្ថាបនិកសមាគមដែលបានខិតខំកសាងសមាគមឱ្យក្លាយជាមជ្ឈមណ្ឌលឱកាសសម្រាប់បងប្អូនមានពិការភាព និងបានបន្តរីកលូតលាស់គួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ស.ស.យ.ក នៅបន្តតាមដានជាប់ជាប្រចាំ និងព្យាយាមដោះស្រាយសំណូមពរ និងតម្រូវការឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ឯកឧត្តមក៏បានជូនពរបងប្អូនសមាជិក សមាជិកា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការ សូមបានទទួលនូវពរជ័យ សិរីសួស្តីពីទេវតាឆ្នាំថ្មី និងសូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


