Connect with us

ព័ត៌មានជាតិ

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

បានផុស

នៅ

នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវ Geotextile ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាប​ថា ការងារ​សាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្ត ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ រហូត​មក​ដល់​ពេល​នេះ គម្រោង​ខាង​លើ សម្រេច​ការងារ​សាងសង់​បាន​ប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១.ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២.ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣.ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤.ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ម៉ែត្រ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី និង​លោក​អភិបាល ខេត្ត​កំពង់​ចាម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រម​ទាំង​បាន​ណែនាំ​ដល់​ក្រុម​ការងារបច្ចេកទេស ឱ្យបន្តពង្រឹងលើគុណភាព និង​ជំរុញ​ការ​អនុវត្តការងារឱ្យសម្រេចបានតាមផែនការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការ ដើម្បី កាត់បន្ថយការបាក់ច្រាំងទន្លេ នៅភូមិសាស្រ្តខាងលើ ឱ្យបានជាអតិបរមា ៕

អត្ថបទ​និងរូបភាព ​៖ ​ឡេក​ ចាន់ពេជ្រ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម