ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ បន្តបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម
តម្លៃមាសអន្តរជាតិ បានហក់ឡើងបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មីសម្រាប់ការជួញដូរនៅថ្ងៃចន្ទនេះ ដែលជំរុញដោយក្ដីបារម្ភអំពីកំណើនសេដ្ឋកិច្ចសកលក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដោយផ្ទាល់ បានឡើងថ្លៃ ២,២៥ ភាគរយ ដល់ ៣ ៣៨៩,៨៣ ដុល្លារ/អោន នារសៀលថ្ងៃចន្ទ (ម៉ោងនៅអាស៊ី) នេះ។ តម្លៃមាសហក់ឡើង ខណៈសន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ដល់កម្រិតទាបក្នុងរយៈពេល ៣ ឆ្នាំ។
អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ IG លោក Yeap Jun Rong បាននិយាយប្រាប់រ៉យទ័រថា៖ «ជាទូទៅ តម្លៃទីផ្សារប្រែប្រួលទៅតាមកំណើននៃហានិភ័យភូមិសាស្ត្រនយោបាយ ដែលជំរុញដោយភាពតានតឹងផ្នែកពន្ធគយរបស់សហរដ្ឋអាមេរិក និងការព្រួយបារម្ភអំពីការជាប់គាំងនៃសេដ្ឋកិច្ច ខណៈភាពរឹងមាំនៃតម្រូវការរបស់ធនាគារកណ្តាល ក៏ជួញជំរុញតម្លៃផងដែរ»។
អ្នកជំនាញដដែលលើកឡើងថា តម្រូវការមាសបច្ចុប្បន្ន គឺមានការទិញច្រើនជ្រុល ហើយថា តម្លៃអាចនឹងបន្តហក់ឡើងដល់ ៣ ៥០០ ដុល្លារ/អោន៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


