ជីវិតកម្សាន្ដ
បវរកញ្ញាហុងកុង នាង Grace Chan រស់លាក់ប្រវត្តិជាកូនមហាសេដ្ឋីអចលនទ្រព្យ
ម្ចាស់មកុដបវរកញ្ញាហុងកុងឆ្នាំ ២០១៣ នាង Grace Chan បានបង្ហាញខ្លួនដ៏កម្រជាមួយឪពុករបស់នាង គឺលោក Chan Gwai Coeng ដែលមានរហ័សនាមថា «ស្តេចអចលនទ្រព្យ» ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅក្នុងការផ្សាយពាណិជ្ជកម្មសម្រាប់គម្រោងអចលនទ្រព្យមួយ។

មហាសេដ្ឋីអចលនទ្រព្យដែលជាឪពុក បានពាក់អាវប៉ូឡូពណ៌សខ្មៅនៅក្នុងវីដេអូផ្សព្វផ្សាយជាមួយកូនស្រីគឺនាង Grace Chan នៅក្នុងអគារនៃផ្ទះល្វែង Sierra Sea របស់ហុងកុង។ តាមរយៈរូបភាពនោះដែរ លោកបានបញ្ចេញស្នាមញញឹមជាមួយកូនស្រី និងចៅ យ៉ាងសប្បាយរីករាយ។ រូបភាពនេះ ក៏ជាទិដ្ធភាពមួយដ៏កម្រដែលមហាជនមួយចំនួនធំ ពុំធ្លាប់បានដឹងសោះថា «រាជិនីសម្រស់មានឪពុកជាមហាសេដ្ឋីអចលនទ្រព្យនោះទេ»។
សារព័ត៌មាន St Headline, Znews បានរាយការណ៍ថា ចាប់តាំងពីរៀបការជាមួយតារាសម្តែងហុងកុង លោក Kevin Cheng ក្នុងឆ្នាំ ២០១៨ មក បវរកញ្ញាញញឹមស្រស់ស្អាតរូបនេះ បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងទៅជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទទួលបានជោគជ័យខ្ពស់ ដោយបានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំណេញជាប្រចាំ។
បច្ចុប្បន្ននេះនាងត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានឥទ្ធិពលម្នាក់ដែលរកប្រាក់ចំណូលបានខ្ពស់បំផុតរបស់ហុងកុង ដោយធានាជាប់លាប់នូវកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃខ្ពស់។
ដោយឡែក យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ឪពុករបស់នាង គឺលោក Chan Gwai Coeng រកចំណូលបានប្រហែល ៨.៧ លានដុល្លារសិង្ហបុរី (៦.៤លានដុល្លារអាមេរិក) ក្នុងមួយខែ ពីការជួលអចលនទ្រព្យ។ កាលពីមុនពាក់ព័ន្ធនឹងអាជីវកម្មប្រេង ទ្រព្យសម្បត្តិសរុបរបស់គាត់ ត្រូវបានគេរាយការណ៍ថាប្រហែល ៣០០ លានដុល្លារហុងកុង (៣៨.៧ លានដុល្លារអាមេរិក) ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីចិនម្នាក់តែងខ្លួនជាតួអង្គក្នុងរឿង «ណាចា» ត្រូវបុរសជប៉ុនជេរប្រមាថ និងប្រើហិង្សា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ