ព័ត៌មានអន្ដរជាតិ
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
លើកនេះ ទីក្រុងមូស្គូ បានដាក់លក្ខខណ្ឌថ្មីមួយទៀតទៅអ៊ុយក្រែន ហើយនេះគឺជាលក្ខខណ្ឌដ៏ស្រួលមួយ ពោលគឺគ្រាន់តែទីក្រុងកៀវ លុបចោលបម្រាមបោះបង់គំនិតឈប់ប្រកាន់ចិត្តមិនចរចាជាមួយមេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន ទៀតទៅ នោះភាគីទាំងពីរអាចចូលមកកាន់តុពិភាក្សាគ្នាស្តីពីវិធីឈានទៅរកការបញ្ចប់សង្គ្រាមបានហើយ។

រម្លឹកទៅខែតុលាឆ្នាំ២០២២ កាលនោះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយហាមឃាត់រាល់កិច្ចពិភាក្សាជាមួយរុស្ស៊ី ដរាបណាលោកពូទីន នៅកាន់អំណាច ដោយសារតែមេដឹកនាំអ៊ុយក្រែន រូបនេះលែងមានជំនឿចិត្តលើទីក្រុងមូស្គូទៀតហើយ។
យ៉ាងណា តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ ទីក្រុងមូស្គូ បានដាក់ចេញនូវលក្ខខណ្ឌថ្មីនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ប្រាប់ទៅអ្នកសារព័ត៌មានថា បម្រាមរបស់អ៊ុយក្រែន លើការហាមឃាត់មិនឲ្យពិភាក្សាដោយផ្ទាល់ជាមួយរុស្ស៊ីគឺជា ឧបសគ្គដ៏ធំ។
លោកនិយាយថា បើខាងអ៊ុនក្រែនបើកចិត្តនិងបង្ហាញឆន្ទៈនោះ ឧបសគ្គបែបនេះគួរតែជម្នះបាន ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ស្ថានភាពជាក់ស្តែង គឺនៅពេលអ៊ុយក្រែនខ្លួនឯង បានហាមឃាត់ទំនាក់ទំនងបែបនេះ ហើយមិនព្រមចាត់វិធានការណាមួយ ដើម្បីលុបចោលបម្រាម។

ការបង្ហាញលក្ខខណ្ឌនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកពូទីន ប្រកាសក្តែងៗថា លោកបើកចិត្តជានិច្ចចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន។
សេចក្តីប្រកាសនេះទៀតសោត កើតឡើងបន្ទាប់ពីបទឈប់បាញ់ពិធីបុណ្យ Easter រយៈពេល៣០ម៉ោង ដែលលោកពូទីន ប្រកាសជាឯកតោភាគី បានផុតកំណត់។
ងាកទៅខាងអ៊ុយក្រែនឯណោះ លោក ហ្សេលេនស្គី ក៏ប្រកាសដែរថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ប៉ុន្តែបន្ទាប់ពីមានបទឈប់បាញ់ពេញលេញត្រូវបានអនុវត្តជាមុនសិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីលួចបច្ចេកវិទ្យាដ្រូនពីចិន

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់