ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិធ្លាក់ចុះ ជុំវិញការបន្ទន់ជំហរដាក់ចិនរបស់ ត្រាំ
តម្លៃមាសអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយ សម្រាប់ការជួញដូរកាលពីថ្ងៃពុធ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា លោកគ្មានគំរោងបណ្ដេញប្រធានធនាគារកណ្ដាលសហព័ន្ធចេញពីដំណែង ខណៈបន្ទន់ជំហរដាក់ចិនដោយប្រកាសពីលទ្ធភាពទម្លាក់អត្រាពន្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសអន្តរជាតិសម្រាប់ការជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ១,៤៥ ភាគរយ ដល់ប្រមាណ ៣ ៣៥៨ ដុល្លារ/អោន សម្រាប់ការជួញដូរនាថ្ងៃពុធ គិតត្រឹមម៉ោង ១០ យប់ នៅទីក្រុងញូវយ៉ក។ ចំណែកឯតម្លៃមាសនាពេលអនាគតអាមេរិកវិញ បានធ្លាក់ចុះ ៣,៧ ភាគរយ ពេលបញ្ចប់ការជួញដូរ មកត្រឹម ៣ ២៩៤ ដុល្លារ/អោន។
អ្នកវិភាគមើលឃើញថា ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងខណៈទំនុកចិត្តទីផ្សារហិរញ្ញវត្ថុមានភាពប្រសើរឡើង ក្រោយលោក ត្រាំ និយាយថា លោកគ្មានគម្រោងបណ្ដេញលោក Jerome Powell ចេញពីដំណែងនោះទេ បន្ទាប់ពីលោកបានរិះគន់ខ្លាំងៗលើប្រធានធនាគារកណ្ដាលអាមេរិករូបនេះ ចំពោះការមិនកាត់បន្ថយអត្រាការប្រាក់។

ទន្ទឹមនឹងនោះ លោក ត្រាំ ក៏បង្ហាញពីការបន្ទន់ជំហរក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយលោករំពឹងពីការកាត់បន្ថយអត្រាពន្ធដែលលោកដាក់ជាគំហុក ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។
មាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាពពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយការទិញរបស់បណ្ដាធនាគារកណ្តាល ការភ័យខ្លាចសង្គ្រាមពន្ធ និងតម្រូវការវិនិយោគខ្លាំង។
ការធ្លាក់ចុះកាលពីថ្ងៃពុធ កើតឡើងក្រោយតម្លៃមាសសម្រាប់ការជួញដូរដោយផ្ទាល់ បានហក់ឡើងរហូតដល់ចំណុចខ្ពស់បំផុត ៣ ៥០០ ដុល្លារ/អោន ក្នុងវគ្គជួញដូរនាថ្ងៃពុធដូចគ្នា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


