Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែមេសា កោះហៅបុរសម្នាក់ មកសួរនាំ និងធ្វើកិច្ចសន្យាឈប់បំពុលសង្គម ឈប់ផ្សព្វផ្សាយព័ត៌មានសង្គម។ សមត្ថកិច្ចខេត្តតាកែវ ឱ្យធ្វើកិច្ចសន្យាបែបនេះ គឺបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះkeo Touch នៅថ្ងៃទី២៣ ខែមេសា ផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកថា ខេត្តតាកែវ មានករណីចាប់ក្មេងវះយកក្រលៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូ ដែលផ្សព្វផ្សាយដោយស្នងការដ្ឋាននគរបាលខេត្តតាកែវ បុរសដែលផ្សព្វផ្សាយថា នៅខេត្តតាកែវ មានករណីវះក្រលៀន ទទួលស្គាល់ថា ព័ត៌មានដែលខ្លួនផ្សព្វផ្សាយជាព័ត៌មានមិនពិត ហើយឮតៗគ្នាគ្មានប្រភពច្បាស់លាស់។ បុរស ឈ្មោះ កែវ ទូច សន្យាលុបខ្លឹមសារដែលខ្លួនផ្សព្វផ្សាយលើបណ្ដាញសង្គមចេញ និងសុំទោសសមត្ថកិច្ច និងពលរដ្ឋ ចំពោះការបំពុលសង្គមបែបនេះ។

បុរសឈ្មោះ កែវ ទូច សារភាពកំហុសតាមរយៈវីដេអូដូច្នេះ៖« ខ្ញុំសូមបញ្ជាក់ថា ការបង្ហោះដែលមានខ្លឹមសារខាងលើនេះ គឺជាព័ត៌មានមិនពិត​ ខ្ញុំបាទគ្រាន់តែបានឮគេនិយាយតៗគ្នាតែប៉ុណ្ណោះ ហើយយកមកបង្ហោះតែម្ដង។ ខ្ញុំបាទសូមទទួលស្គាល់កំហុស និងលុបខ្លឹមសារទាំងនោះចេញ និងសុំធ្វើការសូមទោសចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងព្រមទាំងបងប្អូនទាំងអស់ »។

ជាចុងក្រោយបុរសម្នាក់នេះ សន្យាថា ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត បង្កាចលាចលដល់សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម