វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ និងស្ថានទូតអ៊ីរ៉ង់ គ្រោងរៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ដើម្បីលើកកម្ពស់ការយល់ដឹងរវាងប្រជាជនទាំង២
បើតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម រៀបចំសប្តាហ៍ភាពយន្តអ៉ីរ៉ង់លើកទី១ ឆ្នាំ២០២៥ ខាងមុខ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងអ៉ីរ៉ង់។

គម្រោងរៀបចំសប្តាហ៍ភាពយន្តអ៉ីរ៉ង់លើកទី១ នេះ គ្រោងធ្វើចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ហើយក្រៅពីចង់បង្កើនការយល់ដឹងដល់ប្រជាជនទាំង២ ក៏មានបំណងលើកកម្ពស់វិស័យភាពយន្តអ៉ីរ៉ង់ ផងដែរ។ ក្នុងឱកាសនេះ មានចាក់បញ្ចាំងភាពយន្តល្បីៗរបស់អ៉ីរ៉ង់ដោយឥតគិតថ្លៃ ចំនួន៥ចំណងជើង ដោយមានចំណងជើងរង (Subtitle) ជាភាសាអង់គ្លេស និងចាក់បញ្ចាំងនៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា។
បើតាមលិខិតសន្និសីទកាសែត ដែលចេញដោយក្រសួងវប្បធម៌ បានបង្ហាញពីការលើកឡើងរបស់ លោក អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា ថា៖ “យើងរីករាយនៃការនាំយកភាពយន្តអ៊ីរ៉ង់មកកាន់បេះដូងនៃទីក្រុងភ្នំពេញ។ សប្តាហ៍ភាពយន្តនេះ គឺជាការប្រារព្ធពិធីនៃតម្លៃវប្បធម៌រួមគ្នារបស់យើង និងជាសក្ខីភាពមួយចំពោះថាមពលដ៏យូរអង្វែងនៃវិស័យភាពយន្ត ដើម្បីភ្ជាប់វប្បធម៌ និងជាតិសាសន៍”។
ក្រសួងបញ្ជាក់ទៀតថា ភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំង នឹងមានបង្ហាញអំពីក្ដីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន ព្រមទាំងផ្តល់ជូនទស្សនិកជននូវទិដ្ឋភាពប្លែកពីគេនៃវប្បធម៌និងសង្គមរបស់ប្រទេសអ៉ីរ៉ង់តែម្តង។
ខាងក្រោមនេះ គឺជាកាលវិភាគចាក់បញ្ចាំងភាពយន្ត៖


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


