Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាប្រកាសជូនរង្វាន់ ២៣ ៤០០ដុល្លារអាមេរិក ឲ្យអ្នកផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង នៅកាស្មៀរ

បានផុស

នៅ

ជុំវិញហេតុការណ៍បាញ់ប្រហារលើក្រុមអ្នកទេសចរនៅតំបន់កាស្មៀរ ពេលនេះប៉ូលិសឥណ្ឌាបានប្រកាសផ្តល់ប្រាក់រង្វាន់ ២លានរូពី ស្មើនឹង ២៣ ៤០០ដុល្លារអាមេរិក ដល់នរណាដែលឲ្យព័ត៌មានឈានដល់ការចាប់ខ្លួនជនសង្ស័យ។

ជនសង្ស័យទាំង៣ (រូបថត៖ Jammu and Kashmir Police)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងបានបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។

ដ្បិតមិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវ ប៉ុន្តែប៉ូលិសឥណ្ឌាហ៊ានអះអាថា ខ្មាន់កាំភ្លើងមានគ្នា៣នាក់ ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។ 

ប៉ូលិសឥណ្ឌា និយាយថា មានជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់នោះ គឺជាជនជាតិប៉ាគីស្ថាន ឯម្នាក់ទៀតគឺជាបុរសរស់នៅក្នុងតំបន់មកពីទីក្រុង Anantnag។

ទាហានឥណ្ឌា (រូបថត៖ Reuters)

ឥឡូវ ប៉ូលិសបានប្រកាសផ្តល់ប្រាក់រង្វាន់ ២លានរូពី ដល់នរណាដែលឲ្យព័ត៌មានឈានដល់ការចាប់ខ្លួនជនសង្ស័យ ហើយថែមទាំងធានាលាក់ការណ៍និងអត្តសញ្ញាណនៃអ្នកឲ្យដំណឹងផងដែរ។

ទន្ទឹមនោះ ប៉ូលិសបានឃាត់ខ្លួនប្រុសៗនៅក្នុងតំបន់កាស្មៀរប្រមាណ ១ ៥០០នាក់ ដើម្បីធ្វើការសាកសួរ ជុំវិញការវាយប្រហារនេះ។

ការវាយប្រហារដ៏រន្ធត់នេះ ធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែតានតឹងនិងធ្លាក់ចុះដល់កម្រិតទាបសាជាថ្មី។ ហេតុការណ៍នេះទៀតសោត ធ្វើឲ្យឥណ្ឌាក្តៅស្លឹកត្រចៀក ឈានដល់ការបិទច្រកព្រំដែនសំខាន់របស់ខ្លួនជាមួយប៉ាគីស្ថាន បណ្តេញអ្នកការទូតយោធានិងផ្អាកសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៤ នាទីutes មុន

កីឡាករ​ ធន់​ ស៊ីហុង​៖ បើ​គ្មាន​លោក​គ្រូ​ ធន់​ សុភា​ ក៏​ខ្ញុំ​មិន​មាន​​ការ​ជោគជ័យ​ដូច​ពេល​នេះ​ដែរ​

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសម​បំផុត​ ​ក្នុងភាពយន្ត​ភាគកូរ៉េ

សេដ្ឋកិច្ច៤៦ នាទីutes មុន

អាជីវករផ្សារអូរឫស្សី ប្រាប់ថា​ការលក់ដូរមានកំណើនតិចតួច ក្រោយចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ឥណ្ឌាប្រកាសជូនរង្វាន់ ២៣ ៤០០ដុល្លារអាមេរិក ឲ្យអ្នកផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង នៅកាស្មៀរ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ គ្រាន់តែអគារ ខុនដូ Sky Villa មួយមានអ្នកស្លាប់ជាង១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម