Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះរោងចក្រផលិតចានជ័រនៅឃុំក្រាំងធ្នង់ ស្រុកបាទី នគរបាលប្រើប្រាស់ទឹក​៦០​ឡានដើម្បីអន្តរាគមន៍

បានផុស

នៅ

កាលពីព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតចានជ័រមួយកន្លែងក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ករណីនេះបានបណ្ដាលឲ្យខូចខាតអគារមួយខ្នងទំហំ ២០ម៉ែត្រ គុណ៣០ម៉ែត្រ ខូចខាតទាំងស្រុង ខណៈអគារពីរផ្សេងទៀតដែលនៅជិតនោះត្រូវបានសង្គ្រោះទាន់ពេល។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥មេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ហ៊ុន ហែម បន្ថែមថា ករណីនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ខណៈការអន្តរាគមន៍កម្លាំងជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុប១២គ្រឿង ក្នុងនោះមានរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៨គ្រឿង រថយន្ដរបស់អាកាសចរណ៍តេជោ ចំនួន២គ្រឿង រថយន្ដរបស់អធិការស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមួយគ្រឿង និងរថយន្ដរបស់សម្ការសម្ដេច សុខ អាន ចំនួន២គ្រឿង។

ក្នុងប្រតិបត្តិការអន្តរាគមន៍ លោកនាយការិយាល័យបញ្ជាក់ថា កម្លាំងជំនាញបានប្រើប្រាស់ទឹកសរុបអស់៦០ឡានទើបគ្រប់គ្រងស្ថានការណ៍បាន។ បើតាមលោកនាយការិយាល័យ អគាររោងចក្រនៅទីតាំងកើតហេតុនោះមានចំនួន៣អគារ តែត្រូវបានកម្លាំងជំនាញជួយសង្គ្រោះបាញ់ទឹកទប់ស្កាត់ទាន់ពេលបានចំនួនពីរអគារ ខណៈមួយអគារត្រូវអណ្ដាតភ្លើងលេបត្របាក់អស់ទាំងស្រុង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម