ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ធ្វើសិក្ខាសាលាផ្សព្វផ្សាយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ និងឯកសារបទដ្ឋានគតិយុត្តថ្មីៗ ប្រកាស និងអំពីវិធាន នីតិវិធីផ្សេងៗពាក់ព័ន្ធទៅនឹងពន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីពន្ធដារមកពីខេត្តព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ បាត់ដំបង ខេត្តសៀមរាប និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

លោក សុខ ឆៀង អនុប្រធាននាយកដ្ឋាននិតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា បន្ទាប់ពីច្បាប់ស្ដីពីសារពើពន្ធថ្មីបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២៣ រួចមក អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំអនុក្រឹត្យ និងប្រកាសថ្មីៗជាច្រើន ដើម្បីស្របតាមច្បាប់ស្ដីពីសារពើពន្ធ និងការវិវត្តន៍នៃសេដ្ឋកិច្ចជាតិ ដែលក្នុងនោះក៏មានការលើកទឹកចិត្តពន្ធដារជាច្រើនផងដែរ។ ក្នុងនោះរួមមាន វិស័យអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធប្រថាប់ អាករលើតម្លៃបន្ថែម និងមានប្រភេទពន្ធមួយចំនួនជាច្រើនទៀត ហើយក៏មានវិស័យមួយដែលថ្មីគឺវិស័យ បរធនបាលកិច្ច ប៉ុន្តែពន្ធមិនមានប្រភេទពន្ធដែលថ្មីនោះទេ។
លោក សុខ ឆៀង បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធី នយោបាយ ដោយបន្តគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការដាក់ចេញវិធានការលើកទឹកចិត្តជាក់លាក់ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីកែលម្អបរិយាកាសធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងរៀបចំគោលនយោបាយជំរុញបន្ថែមការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យាជាដើម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកជឿជាក់ថា តាមរយៈអង្គសិក្ខាសាលានេះ ម្ចាស់សហគ្រាស ឬអ្នកតំណាង យល់កាន់តែច្បាស់នូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្រោយពេលដែលច្បាប់ស្ដីពីសារពើពន្ធបានដាក់ឱ្យអនុវត្ត និងសូមជំរុញលើកទឹកចិត្តចែករំលែកនូវចំណេះដឹង និងបទពិសោធពាក់ព័ន្ធពីសិក្ខាសាលានេះ ទាំងជាបទបញ្ញត្តិ ទាំងជាការអនុវត្តទៅសហការីដទៃទៀត៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


