Connect with us

កីឡា

គ្រូព្រះខ័នរាជស្វាយរៀងលោក Munoz ចេញមកបញ្ជាក់អំពីបញ្ហារបួស Gabi

បានផុស

នៅ

គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បង្ហាញក្តីជឿជាក់លើបញ្ហារបួសរបស់ខ្សែប្រយុទ្ធស្លាប Gabriel Silva នឹងមិនធ្ងន់ធ្ងរពេកទេ។

លោក Pep Munoz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Gabi បានជួបបញ្ហារបួស បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែការពារ Backer Alexander នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» កាលពីថ្ងៃ ពុធ ទី ២៣ ខែ មេសា កន្លងទៅ ដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ បឹងកេត ១-០ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។

តាមរយៈរបួសនេះ Gabi ត្រូវបានគេសង្ស័យថា អាចនឹងមានបញ្ហារបួសសរសៃពួរ។ ចំណែកលោក Pep Munoz វិញ ក៏សង្ស័យបែបនេះដូចគ្នា ប៉ុន្តែកាលពីល្ងាចថ្ងៃទី ២៥ ខែ មេសា ម្សិលមិញ នៅក្នុងសន្និសីទកាសែតមុនការប្រកួតទល់នឹង Angkor Tiger លោកបានមានប្រសាសន៍អំពីបច្ចុប្បន្នភាពរបួស Gabi ថា ៖ «Gabi គឺច្បាស់ណាស់នៅក្នុងការប្រកួតនេះ (Angkor Tiger) គឺគាត់ចូលលេងអត់បានទេ។ ឥឡូវនេះយើងកំពុងរង់ចាំរបាយការណ៍ពីប្រទេសថៃ ប៉ុន្តែអ្វីដែលយើងឃើញ និងការសិក្សាកន្លងមក របួសរបស់គាត់ គឺមិនអាក្រក់ណាស់ណាពេកទេ។ អ៊ីចឹងសង្ឃឹមថា ប្រកួតក្រោយទៀត គាត់នឹងអាចចូលរួមវិញបាន»

Gabi

ស្ថានភាពរបួសលម្អិតរបស់ Gabi គឺកំពុងរង់ចាំរបាយការណ៍បញ្ជាក់ពីប្រទេសថៃ។ ឥឡូវគាត់កំពុងសម្រាកធ្វើការពិនិត្យនៅទីនោះ។ យ៉ាងណាក៏ដោយ ចំពោះបញ្ហារបួសនេះ ក៏បានផ្តល់ជាក្តីព្រួយបារម្ភដល់ក្រុម ព្រះខ័នរាជស្វាយរៀង ផងដែរ ដោយសារនៅថ្ងៃទី ១០ ខែ ឧសភា ខាងមុខ ពួកគេនឹងត្រូវមានភារកិច្ចជួបក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League៕

Gabi

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

សន្តិសុខសង្គម២៣ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នៅចិន ក្រុម​គ្រួសារអ្នកស្លាប់​​ប្ដឹង​អ្នក​​​ចូលរួម​ផឹកស៊ី​ក្នុងពិធី​ជប់លៀង ​ធ្វើ​ឱ្យ​កូនខ្លួន​ស្រវឹង​បើក​បរគ្រោះថ្នាក់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

Sokha Hotels

ព័ត៌មានពេញនិយម