Connect with us

ព័ត៌មានជាតិ

រសៀលនេះ ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មាន ពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥

បានផុស

នៅ

នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី “ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង វេលាម៉ោង ៣៖៣០នាទីរសៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មានគ្រប់រូបនឹងទទួលបានព័ត៌មាន ស្វែងយល់ស៊ីជម្រៅ ពីដំណើរការរៀបចំរបាយការណ៍ និងលទ្ធផលស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥នេះ។

សម្រាប់អ្នកសារព័ត៌មានដែលចូលរួមក្នុងសន្និសីទនេះ សូមចុះឈ្មោះតាមរយៈការ Scan QR code ខាងលក្រោមនេះ។

សូមជម្រាបថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានជំនួបលើកទី៧ រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត ជាមួយអ្នកសារព័ត៌មានកម្ពុជា ស្របតាមទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣២ នៅថ្ងៃទី៣ ខែឧសភា នេះតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម