Connect with us

ព័ត៌មានអន្ដរជាតិ

JD Vance៖ សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នឹង​មិន​ចប់​ឆាប់ៗ​ទេ

បានផុស

នៅ

អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយ​កាលពីថ្ងៃទី​១​ខែឧសភា​​ប្រាប់​សារព័ត៌មាន Fox News ថា សង្រ្គាម​រុស្ស៊ី-អ៊ុយក្រែន​ទំនងជាមិនបញ្ចប់​ក្នុងពេលឆាប់ៗខាង​មុខ​នេះ​ទេ។

លោក JD Vance (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Vance បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​ដឹង​ពី​លក្ខខណ្ឌ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​​ឈាន​ទៅ​រក​សន្តិភាព ប៉ុន្តែ​កិច្ច​ព្រមព្រៀង​​នៅ​តែ​មាន​ភាព​លំបាក​។ លោក Vance បានពណ៌នាស្ថានភាព​នាពេល​នេះ​ថាជា «ជម្លោះដ៏ព្រៃផ្សៃ និងឃោរឃៅ» ហើយបានស្នើថា ទំនួលខុសត្រូវគឺស្ថិតនៅលើ​រុស្ស៊ី និងអ៊ុយក្រែន ដើម្បីឈានទៅដល់​ដំណោះស្រាយ​មួយ។

ការ​លើក​ឡើង​របស់​លោក Vance ស្រប​នឹង​ជំហរ​ដ៏​យូរ​អង្វែង​របស់​​គាត់​ដែល​​​ថា ទាំង​អ៊ុយក្រែន និង​រុស្ស៊ី​អាច​នឹង​ត្រូវ​ធ្វើ​សម្បទាន​ទឹកដី​ ដើម្បី​សម្រេច​បាន​ដំណោះស្រាយ។ នៅឆ្នាំ​២០២៤ លោក​​បានបោះឆ្នោតប្រឆាំងនឹងជំនួយយោធាបន្ថែមរបស់​អាមេរិកដល់អ៊ុយក្រែន ក្រោម​ហេតុផលថា ការបន្តគាំទ្រនឹងមិន​អាច​ផ្លាស់ប្តូរគន្លងនៃសង្រ្គាមនោះទេ។ លោក Vance ក៏​បាន​រិះគន់​រដ្ឋាភិបាល​អ៊ុយក្រែន​ ជុំវិញ​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុករលួយ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​បរទេស។

ជំហររបស់អនុប្រធានាធិបតី​អាមេរិក បានរង​ការរិះគន់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបានចាត់ទុក​វិធានការ​ដែល​ស្នើ​ដោយ​លោក Vance ថាជា​រឿង​ដែល​ជ្រុល​និយម​ពេក។ ភាពតានតឹងរវាង​លោក Vance និង​លោក ហ្សេលេនស្គី ត្រូវបានបង្ហាញ​យ៉ាង​ច្បាស់​ក្នុង​អំឡុងពេលកិច្ចប្រជុំការិយាល័យរាងពងក្រពើខែកុម្ភៈឆ្នាំ​២០២៥ ដែលបង្ក​ឲ្យ​មាន​ជម្លោះ​បែកផ្សែង​​ពេញ​សេតវិមាន និង​បណ្ដាល​ឲ្យ​មានការលុបចោលភ្លាមៗនៃកិច្ចព្រមព្រៀងរ៉ែរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលបានគ្រោងទុក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម