សន្តិសុខសង្គម
រថយន្តអាល់ហ្វាត បោះពួយលឿនជ្រុលបណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនប៉ះពាល់ដល់ជីវិតមនុស្ស
កាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅពេលមេឃកំពុងភ្លៀងធ្លាក់ បានបណ្តាលឲ្យរថយន្ត ម៉ាក អាល់ហ្វាត មួយគ្រឿង ដែលមានមនុស្សជិះពីរនាក់ បានរអិលធ្លាក់ក្រឡាប់ទៅស្នាមភ្លោះ បះជើងឡើងលើ តែមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ អ្វីនោះឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ ត្រពាំងច្រាំង ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់អ្នករួមដំណើរក្នុងរថយន្ត បានឲ្យដឹង ក្នុងហេតុការណ៍នេះ រថយន្តរបស់ខ្លួន បានបើកមកពីទិសខាងកើតទៅលិច ហើយបានគេចពីរថយន្តផ្សេងមកពីទិសខាងលិចដែលបានវ៉ាជែងគ្នា ក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀង បានធ្វើឲ្យរថយន្តរបស់ខ្លួនរអិលធ្លាក់ពីលើផ្លូវ បណ្តាលឲ្យប្រឡាប់ តែដោយសំណាងល្អមានព្រៃនៅស្នាមភ្លោះជួយទប់ ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួន ត្រឹមតែមានការភិតភៃយប៉ណ្ណោះ តែរថយន្តត្រូវខូចខាតទាំងស្រុង។

ក្នុងនោះ ក៏មានវត្តមានរបស់សមត្ថកិច្ចនគរបាលជំនាញ បានទៅដល់កន្លែងកើតហេតុផងដែរ ព្រមទាំង បានធ្វើអន្តរាគមន៍ជួយរករថយន្ត និងស្ទូចរថយន្តចេញផងដែរ ៕
ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


