ព័ត៌មានជាតិ
សារមន្ទីរវាយនភណ្ឌអាស៊ី នាំបង្ហាញឈុតសំលៀកបំពាក់ប្រពៃណីកម្របានឃើញ ប្រទេសតាមដងទន្លេមេគង្គ
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បាននាំមកការបង្ហាញឈុតសំលៀកបំពាក់ប្រពៃណីប្រទេសជុំវិញដងទន្លេមេគង្គ និងទន្លេគង្គា ដល់សាធារណជនបានទស្សនា ជាផ្នែកមួយចូលរួមអភិរក្សវាយនភណ្ឌវប្បធម៌ប្រទេសនៅក្នុងតំបន់។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ ៦០ ម៉ែត្រ។


ក្នុងសារមន្ទីរបែងចែកទីតាំងបង្ហាញនូវសមុច្ច័យ ៤ សាលពិព័រណ៍សំខាន់ៗមានដូចជា៖ សាលព័ត៌មានពិព័រណ៍ សាលពិព័រណ៍វត្ថុធាតុដើម សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ។
ក្រៅពីទស្សនាម៉ូតសម្លៀកបំពាក់ប្រពៃណីប្រទេសផ្សេងៗក្នុងតំបន់ ក្នុងសារមន្ទីរបាននាំមកការតាំងបង្ហាញពីសំពត់ហូល អាវ និងក្រណាត់ហូល ដែលបានមកពីការបរិច្ចាគរបស់ពលរដ្ឋពីស្រុកព្រៃកប្បាសខេត្តតាកែវ ដែលមានអាយុកាលជាង ៥០ ឆ្នាំ។




គោលបំណងនៃការរៀបចំបង្កើតសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺដើម្បីថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ ប្រទេសជាសមាជិកដែលមានរយៈពេលជាច្រើនសតវត្សរ៍។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានចាប់ផ្តើមកសាសងឡើងនៅឆ្នាំ២០១០ និងបើកឱ្យដំណើរការនៅឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមដូចជា៖ ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


