ព័ត៌មានអន្ដរជាតិ
ក្រុមប្រដាប់អាវុធគ្រឿងញៀនបាញ់ប្រហារទាហានឡាវចូលដល់ទឹកដីថៃ
ក្រុមប្រដាប់អាវុធបានវាយប្រហារសម្លាប់ទាហានឡាវយ៉ាងតិច២នាក់ក្បែរព្រំដែនថៃ ដែលហេតុការណ៍នេះទំនងជាការសងសឹកពីក្រុមប្រដាប់អាវុធចំពោះការរឹបអូសថ្នាំមេតំហ្វេតាមីនចំនួន២០លានគ្រាប់របស់អាជ្ញាធរឡាវកាលពីខែមុន។ នេះបើយោងរតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៥ខែឧសភានេះ។

យោងតាមសេចក្តីរាយការណ៍ មានការវាយប្រហារដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅលើមូលដ្ឋានយោធាឡាវ។ ទាហានឡាវយ៉ាងហោចណាស់ពីរនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដែលក្នុងនោះមានម្នាក់មានឋានៈជាវរសេនីយ៍ឯក។
មានគ្រាប់កាំភ្លើងជាច្រើនដែលបាញ់ចេញពី Ban Phu Pha Mon ស្រុក Paktha ខេត្ត Bokeo ក្នុងប្រទេសឡាវ បាញ់ចូលទីតាំងជាច្រើននៅជិតទន្លេមេគង្គ ដែលជាព្រំដែនរវាងប្រទេសថៃ និងឡាវ។ រួមទាំងការបាញ់ប្រហារជាច្រើនគ្រាប់ក្នុងស្រុក Wiang Kaen ខេត្តឈៀងរ៉ៃ។
ជាលទ្ធផលនៃការប៉ះទង្គិចគ្នា គ្រាប់កាំភ្លើង ៧.៦២ មីល្លីម៉ែត្រ បានធ្លាក់មកលើទឹកដីថៃ ទម្លុះដំបូលផ្ទះមួយខ្នង នៅតំបន់ Por ស្រុក Wiang Kaen ខេត្តឈៀងរ៉ៃ តែមិនមានរបាយការណ៍ពីអ្នករងរបួសក្នុងទឹកដីថៃទេ។ ជាការឆ្លើយតប ទាហានថៃមកពីក្រុមការងារ Pha Muang ត្រូវបានដាក់ពង្រាយតាមព្រំដែន ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់។

ជាមួយគ្នានេះ លោក Kidakorn Chantra មេបញ្ជាការនៃក្រុមការងារ Pha Muang បានចេញលិខិតផ្លូវការមួយទៅកាន់ប្រធានអង្គភាពសម្របសម្រួលព្រំដែនឡាវ-ថៃ ក្នុងខេត្ត Bokeo ដោយសម្តែងការព្រួយបារម្ភចំពោះគ្រាប់កាំភ្លើងដែលធ្លាក់ពីលើដំបូលផ្ទះជនស៊ីវិលក្នុងប្រទេសថៃ អំឡុងពេលមានការប៉ះទង្គិចគ្នាឆ្លងព្រំដែននាពេលថ្មីៗនេះ។
ជាការឆ្លើយតប កងកម្លាំងឡាវបានដាក់ពង្រាយរថពាសដែក និងឧទ្ធម្ភាគចក្រដើម្បីបង្រ្កាបក្រុមប្រដាប់អាវុធដោយសមាជិកក្រុមប្រដាប់អាវុធមួយចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួន។
ក្រោយការវាយប្រហារនេះមាន ពាក្យចចាមអារ៉ាមលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡាវថាអ្នកវាយប្រហារអាចជាសមាជិកនៃក្រុមជួញដូរគ្រឿងញៀនដើម្បីសងសឹកកងកម្លាំងរដ្ឋាភិបាលឡាវ។ ការលេចឡើងនេះបន្ទាប់ពីការរឹបអូសគ្រឿងញៀនដ៏ធំមួយនៅថ្ងៃទី ២០ ខែមេសា នៅពេលថ្នាំញៀនមេតំហ្វេតាមីនជាង ២០ លានគ្រាប់។
អាជ្ញាធរឡាវក៏បានកត់សម្គាល់ផងដែរថា នេះជាឧបទ្ទវហេតុដែលមិនធ្លាប់មានពីមុនមក ដែលក្រុមប្រដាប់អាវុធបានបើកការវាយប្រហារដោយផ្ទាល់ទៅលើកងកម្លាំងយោធានៅក្នុងតំបន់នោះ៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


