Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីរំពឹងពីកំណើននៃការនាំចេញទុរេនទៅចិន ​

បានផុស

នៅ

ការនាំចេញទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិន ត្រូវបានព្យាករ​ថានឹងកើនឡើងពី ១៥-២០ ភាគរយ​នៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការអ្នកប្រើប្រាស់ខ្លាំង បើទោះបីជាមានបញ្ហាប្រឈមទាក់ទងនឹង​ធាតុអាកាសក៏ដោយ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Loh Wee Keng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីក្នុងប្រទេសចិន​ តម្រូវការរបស់ចិនសម្រាប់ពូជ​ទុរេនគុណភាពលេខ១ ដូចជា Musang King និង D24 បន្តកើនឡើងលើសពីការផ្គត់​ផ្គង់​។

​លោកបាន​ប្រាប់សារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama ថា៖ «ទោះបីជាភ្លៀងធ្លាក់ខ្លាំង​នៅម៉ាឡេស៊ី​ធ្វើឱ្យផ្លែមួយចំនួន​ធ្លាក់ចុះមុនអាចបេះបាន​ក៏ដោយ ​ខ្ញុំព្យាករ​ថា បរិមាណនាំចេញសរុបនៅឆ្នាំនេះនឹងកើនឡើងពី ១៥-២០ ភាគរយ ​បើប្រៀបធៀបទៅនឹងឆ្នាំមុន»។

លោក Loh បានចង្អុលបង្ហាញថា ទុរេនលេខ១ ប្រភេទ Musang King ​ដែលគេដាំដុះច្រើននៅម៉ាឡេស៊ី ឥឡូវនេះមានតម្លៃ ៧,១២ ដុល្លារ/គីឡូក្រាម នៅចម្ការ ហើយតម្លៃអាចហក់ឡើងច្រើនជាង ២,៥ ដង ​ពេលចុងរដូវប្រមូលផល។

កាល​ពី​ឆ្នាំ​មុន ចិន​បាន​នាំ​ចូល​ទុរេន​ពី​ម៉ាឡេស៊ី​ក្នុង​តម្លៃ ២១២ លាន​ដុល្លារ។ ទោះបីជាម៉ាឡេស៊ីបាននាំចេញទុរេនទៅ​ចិនតាំងពីឆ្នាំ ២០១០ ក្ដី ប្រទេសទាំង ២ ​ទើប​តែចុះហត្ថលេខាលើពិធីសារពិសេសមួយស្តីពីការនាំចូលទុរេនកាលពីឆ្នាំមុនប៉ុណ្ណេះ ដោយ​ត្រួសត្រាយផ្លូវសម្រាប់អ្នកនាំចេញរបស់ម៉ាឡេស៊ី​ទៅទីផ្សារលក់ទុរេន​ដ៏ធំរបស់ពិភព​លោក។

គេមើលឃើញថា កំណើននៃការនាំចេញទុរេនម៉ាឡេស៊ី កើតឡើងចំពេលដែល​ចិនរឹតបណ្ដឹង​ការត្រួតពិនិត្យរកសារធាតុគីមីលើ​ការនាំចូលទុរេនពីវៀតណាម និងថៃ ដែលធ្វើឱ្យទុរេននៅវៀតណាមជន់លិចទីផ្សារក្នុងស្រុក ហើយ​ធ្លាក់ចុះតម្លៃខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម