ព័ត៌មានអន្ដរជាតិ
មិនធម្មតា! យន្តហោះយោធា ចិន ច្រើនបំផុតមិនធ្លាប់មាន ២០ គ្រឿងចូលទៅកោះតៃវ៉ាន់
កោះតៃវ៉ាន់និយាយថា យន្តហោះយោធាចិន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ ។

វាជាចំនួនច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃគិតចាប់តាំងពីខែកញ្ញា នៅពេលដែលក្រសួងការពារជាតិតៃវ៉ាន់ចាប់ផ្តើមប្រកាសទិន្នន័យនាពេលបច្ចុប្បន្នដែលមិនធ្លាប់មាននេះ ។
មន្ត្រីក្រសួងនិយាយថា កងកម្លាំងនោះរួមមានយន្ដហោះចម្បាំង ១២ គ្រឿង យន្តហោះទម្លាក់គ្រាប់បែក ៤ គ្រឿង និងយន្ដហោះល្បាត ២ គ្រឿង ។

ពួកគេនិយាយថា យន្តហោះយោធាចិនជាធម្មតាធ្វើដំណើរត្រឡប់ទៅវិញ បន្ទាប់ពីទៅដល់ដែនទឹកភាគនិរតីនៃកោះតៃវ៉ាន់ ប៉ុន្តែខ្លះទៀតបានធ្វើដំណើរទៅមុខទៀតដោយឆ្លងកាត់ដែនទឹក Bashi Channel រវាងកោះតៃវ៉ាន់ និងហ្វីលីពីន ។
ប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់និយាយថា សកម្មភាពរបស់ចិនគឺឆ្លើយតបនឹងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងតៃវ៉ាន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ វ៉ាក់សាំងចិន Sinovac ដែលកម្ពុជាទើបទទួលបានមានសុវត្ថិភាពសម្រាប់កុមារអាយុ ៣ ឆ្នាំទៅ ១៧ ឆ្នាំ
ចុចអាន ៖ ស្វែងយល់លម្អិតពីវ៉ាក់សាំងកូវីដរបស់ ចិន Sinovac ដឹកមកកម្ពុជាថ្ងៃនេះ
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


