Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ផ្តាំទៅប៉ាគីស្ថានវិញ! បើហ៊ានសងសឹក ខ្លួននឹងបាញ់ថែមទៀត

បានផុស

នៅ

ស្របពេលស្ថានការណ៍កំពុងក្តៅដូចបាយពុះ ប្រទេសឥណ្ឌាបានផ្តាំទៅប៉ាគីស្ថានវិញថា បើពួកគេហ៊ានសងសឹកវិញនោះ ទីក្រុងញូវដែលីនឹងបន្តបាញ់ថែមទៀត។ 

មីស៊ីលឥណ្ឌា (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះចេញពីមាត់រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri អំឡុងពេលលោកថ្លែងទៅកាន់ប្រេសិតមកពី១៣ប្រទេស ដែលជួបប្រជុំគ្នាក្នុងទីក្រុងញូវដែលី។

តាមការចុះផ្សាយរបស់ India Today កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥, លោក Misri គូសបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌានេះ មិនមែនជាការបញ្ឆេះជម្លោះអ្វីទេ ប៉ុន្តែគឺជាការឆ្លើយតបទៅអំពើភេរវកម្មដ៏សាហាវនៅតំបន់ Pahalgam ដែលផ្តាច់ជីវិតជនស៊ីវិលចំនួន២៦នាក់។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri (រូបថត៖ PTI)

ទោះបីជាយ៉ាងណាក៏ដោយ លោកព្រមានថា បើភាគីប៉ាគីស្ថាន ពិតជាឆ្លើយតបវិញនោះ ឥណ្ឌាក៏នឹងវាយបកទៅវិញដូចគ្នា។

ការព្រមាននេះកើតឡើងចំពេល នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាឆ្លើយតបនិងផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹកជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ ចំពោះការដែលទីក្រុងញូវដែលី បើកប្រតិបត្តិការ Sindoor សម្លាប់ជនស៊ីវិល៣១នាក់ កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥។

ទោះបែបនេះ លោកមិនបញ្ជាក់ពីពេលវេលានិងទីតាំងនៃការសងសឹកនោះទេ ដោយនិយាយថា បើប៉ាគីស្ថានចង់បាញ់ទីណាឬពេលណា គឺស្រេចលើខ្លួន ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif លើកឡើងថា ទីក្រុងអ៊ីស្លាម៉ាបាដ ទំនងជានឹងវាយប្រហារតែលើគោលដៅយោធាក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ មិនមែនគោលដៅស៊ីវិលទេ ព្រោះខ្លួនគោរពច្បាប់អន្តរជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌា ដាក់​ពង្រាយ​មីស៊ីល​​អាកាស​ទំនើបៗ​នៅ​ព្រំដែន​ ក្រោយ​ប៉ាគីស្ថាន​ព្រមាន​សងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប៉ាគីស្ថាន​ចោទ​ឥណ្ឌា​ថា​​បាញ់​​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​អាកាសរបស់​ខ្លួន​ចំនួន​​បី​កន្លែង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប្រទេសសមាជិកណាតូ​ បិទ​ផ្លូវ​មិនឲ្យ​មេដឹកនាំ​ស្លូវវ៉ាគី​និងស៊ែប៊ី​ឆ្លងកាត់ទៅ​មូស្គូ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាន់តែមិនស្រួលខ្លាំង! ប៉ាគីស្ថាន កោះហៅមន្ត្រីនុយក្លេអ៊ែរ មកប្រជុំគ្នា ក្រោយបាញ់មីស៊ីលសងសឹកឥណ្ឌា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តើ​សង្គ្រាម​​កំពុង​កើត​នៅ​ប្រទេស​ណា​ខ្លះ​​នៅ​ទូទាំងពិភព​ក្នុងឆ្នាំ២០២៥?​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

គីម ជុងអ៊ុន៖ កូរ៉េខាងជើង​លូក​ដៃ​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដើម្បី​ការពារ «ប្រជាជាតិ​បងប្អូន»​

Sokha Hotels

ព័ត៌មានពេញនិយម